រដ្ឋបាលស្រុកបូទុមសាគរ


  • , ,

    លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានដឹកនាំក្រុមការងារស្រុក ចុះជួយសម្របសម្រួលក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៣(ដូសជំរុញ) ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឃុំថ្មស និងឃុំតានូន ចាប់ពីថ្ងៃទី០៥ រហូតដល់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២ ក្នុងបរិវេណ វត្តអង្គសិលាមុនី (ហៅវត្តថ្មស)

    រដ្ឋបាលស្រុកបូទុមសាគរ
    05/01/2022
  • , ,

    ការិយាល័យអប់រំ យុវជន និងកីឡាស្រុកបូទុមសាគរ ដឹកនាំដោយកញ្ញា អាន សុភក្ត្រ័ អនុប្រធាន និង លោក សៅ សុផាន់ណា មន្ត្រីការិយាល័យអប់រំស្រុក បានចុះពិនិត្យ និងសម្របសម្រួលលើការណែនាំប្រើប្រាស់កញ្ចប់ឯកសារការសិក្សាបំប៉នបន្ថែម(មុខវិជ្ជាភាសាខ្មែរ និងគណិតវិទ្យា)នៅសាលាបឋមសិក្សាតាមាឃ

    រដ្ឋបាលស្រុកបូទុមសាគរ
    04/01/2022
  • , ,

    លោក សាង ស៉ីណេត អភិបាលរងស្រុក នឹងជាប្រធានក្រុមការងារចាក់វ៉ាក់សាំងការពារកូវីតដ-១៩ បានដឹកនាំក្រុមការងារស្រុករួមជាមួយរដ្ឋបាលឃុំថ្មស សហការជាមួយកងទ័ពយោធភូមិភាគ ៣ ដឹកនាំដោយ ឯកឧត្តមឧត្តមសេនីយ៍ទោ សោម សាមិទ្ទ បញ្ជាការរងយុទ្ធភូមិភាគ ទី៣

    រដ្ឋបាលស្រុកបូទុមសាគរ
    04/01/2022
  • , ,

    លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក នឹងលោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុក បានចូលរួមពិធីបើកការដ្ឋានស្ថាបនាកែលំអរផ្លូវជាតិលេខ៤៨ ដែលមានចម្ងាយ១៤៨គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៤ ពីស្រុកស្រែអំបិល ទៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

    រដ្ឋបាលស្រុកបូទុមសាគរ
    03/01/2022
  • , ,

    ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក និងមន្ត្រីរាជការនៃរដ្ឋបាលស្រុកបូទុមសាគរ បានអនុវត្តគោរពទង់ជាតិរៀងរាល់ព្រឹកថ្ងៃចន្ទដើមសប្តាហ៍

    រដ្ឋបាលស្រុកបូទុមសាគរ
    03/01/2022
  • , ,

    ក្រោមការចង្អុលបង្ហាញពី លោកជំទាវ អភិបាល នៃគណៈអភិបាលខេត្តកោះកុង ក្រុមប្រឹក្សាស្រុក និងគណៈអភិបាលស្រុកបានដឹកនាំមន្រ្តីក្រោមឱវាទ បានសម្អាតបរិស្ថាន និងរៀបចំដាំផ្កាលម្អ នៅចំណុចវង្វង់មូលវិថី លោកតាព្រឹទ្ធាចារ្យ សាយ ភូថង ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំសកលនាពេលខាងមុខ

    រដ្ឋបាលស្រុកបូទុមសាគរ
    30/12/2021
  • , ,

    រដ្ឋបាលស្រុកបូទុមសាគរ សូមគោរពនិងថ្លែងអំណរគុណជូនចំពោះក្រុមហ៊ុន មេគង្គ គីរីរម្យ អ៉ីងផត អិចផត ដែលបានឧបត្ថម្ភថវិកា២.000.000រៀល(ពីរលានរៀលគត់) នឹងធូបមូល៥កេះ ថ្នាំបាញ់មូស៥កេះ សាប៊ូដុំលាងសម្អាតដៃ១០កេះ ជេលលាងសម្អាតដៃ១០កេះជូនដល់រដ្ឋបាលស្រុកបូទុមសាគរ សម្រាប់ប្រើប្រាស់ក្នុងការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ក្នុងមូលដ្ឋានស្រុកបូទុមសាគរ

    រដ្ឋបាលស្រុកបូទុមសាគរ
    30/12/2021
  • , ,

    រសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ លោក ឃៀង យិង មេឃុំអណ្តូងទឹក បានដឹកនាំមន្ត្រី្កក្រោមឱវាទឃុំ អាជ្ញាធរភូមិ(ជីត្រេះ,ប្រៃ) និងកម្លាំងប្រជាការពារភូមិ សហការជាមួយលោកនាយក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនៃសាលាបឋមសិក្សាជីត្រេះ ព្រមទាំងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ចុះសម្អាតតាមដងផ្លូវសងខាងនៃវិថីព្រឹទ្ធាចារ្យ សាយ ភូថង

    រដ្ឋបាលស្រុកបូទុមសាគរ
    30/12/2021
  • , ,

    វេលាម៉ោង ៨:០០ នាទីព្រឹក នៅសាលប្រជុំ(ក)សាលាស្រុកបូទុមសាគរ បានបើកកិច្ចប្រជុំ សាមញ្ញលើកទី៣១ របស់ក្រុមប្រឹក្សាស្រុកបូទុមសាគរ អាណត្តិទី៣ ក្រោមអធិបតីភាព លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក

    រដ្ឋបាលស្រុកបូទុមសាគរ
    30/12/2021
  • , ,

    លោក ក្រូច បូរីសីហា អភិបាលរង នៃគណៈអភិបាលស្រុកបូទុមសាគរ នឹងជាអភិបាលរងទទួលបន្ទុក ដោះស្រាយសម្របសម្រួលវិវាទមូលដ្ឋានថ្នាក់ស្រុក ដោយមានការចូលរួមពីការិយាល័យភូមិបាលស្រុក អាជ្ញាធរ ឃុំ ភូមិ និងអ្នកពាក់ព័ន្ធ 

    រដ្ឋបាលស្រុកបូទុមសាគរ
    29/12/2021
  • , ,

    វេលាម៉ោង ៩:០០នាទីព្រឹក លោក ហាក់ឡេង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះពិនិត្យទីតាំងដីស្នើសុំ គម្រោងវិនិយោគពហុបំណង របស់ក្រុមហ៊ុន អានកូ អាហរ័ណ នីហរ័ណ លើផ្ទៃដីទំហំ ៦.១៤៥,៩៦ ហិកតា ក្នុងឧទ្យានជាតិបុទុមសាគរ ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកបូទុមសាគរ និងស្រុកគីរីសាគរ ខេត្តកោះកុង

    រដ្ឋបាលស្រុកបូទុមសាគរ
    29/12/2021
  • , ,

    លោក ឆឹង ង៉ែ មេឃុំកណ្តោល បានដឹកនាំអាជ្ញាធរឃុំ ភូមិ សហការជាមួយ កម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំចុះពិនិត្យទីតាំងដីស្រះសហគមន៍ភូមិប្រលាន ដែលមានប្រជាពលរដ្ឋបានសាងសង់រោងលើខ្នងទំនប់ ស្ថិតនៅភូមិប្រលាន

    រដ្ឋបាលស្រុកបូទុមសាគរ
    29/12/2021