/ / /

វេលាម៉ោង ០២:០០នាទីរសៀល នៅរដ្ឋបាលសាលាស្រុកបូទុមសាគរ អាគារសាលប្រជុំ(ខ)បានបើកកិច្ចប្រជុំដោះស្រាយសម្របសម្រួល បញ្ហាទំនាស់ដីធ្លីមួយកន្លែង រវាងឈ្មោះ ជា ប៊ុនធឿន តំណាងឲ្យឈ្មោះ ជា ម៉ាលីកា និងឈ្មោះ កែវ ថង ឈ្មោះ សៀង រិន ស្ថិតនៅក្នុងភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ក្រោមអធិបតីភាព ដឹកនាំកិច្ចប្រជុំរបស់លោក ក្រូច បូរីសីហា អភិបាលរង នៃគណៈអភិបាលស្រុកបូទុមសាគរ

វេលាម៉ោង ០២:០០នាទីរសៀល នៅរដ្ឋបាលសាលាស្រុកបូទុមសាគរ អាគារសាលប្រជុំ(ខ)បានបើកកិច្ចប្រជុំដោះស្រាយសម្របសម្រួល បញ្ហាទំនាស់ដីធ្លីមួយកន្លែង រវាងឈ្មោះ ជា ប៊ុនធឿន តំណាងឲ្យឈ្មោះ ជា ម៉ាលីកា និងឈ្មោះ កែវ ថង ឈ្មោះ សៀង រិន ស្ថិតនៅក្នុងភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ក្រោមអធិបតីភាព ដឹកនាំកិច្ចប្រជុំរបស់លោក ក្រូច បូរីសីហា អភិបាលរង នៃគណៈអភិបាលស្រុកបូទុមសាគរ ប្រធានអង្គប្រជុំ នឹងជាអភិបាលរងទទួលបន្ទុក ដោះស្រាយសម្របសម្រួលវិវាទមូលដ្ឋានថ្នាក់ស្រុក ដោយមានការចូលរួមពីការិយាល័យភូមិបាលស្រុក អាជ្ញាធរ ឃុំ ភូមិ និងអ្នកពាក់ព័ន្ធ ។

ក្រោយពីបានប្រជុំសម្របសម្រួលពិភាក្សាគ្នារួចមក ភាគីទាំងពីរមិនបានឯកភាពគ្នា ទៅតាមការសម្របសម្រួល របស់អាជ្ញាធរទេ ដូចនេះ លោកប្រធានអង្គប្រជុំ បានទុកពេលឲ្យភាគីទាំងពីរ ពិភាក្សា ពិគ្រោះយោបល់គ្នាបន្ត និងអញ្ជើញភាគីពាក់ព័ន្ធទាំងអស់មកសម្របសម្រួលម្តងទៀត។

ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ

====================

ថ្ងៃពុធ ៨ កើត ខែមាឃ ឆ្នាំឆ្លូវ

ត្រីស័ក ពុទ្ធសករាជ ២៥៦៥

ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២

ថ្ងៃនេះ ជាថ្ងៃសីល

February 9, 2022

អត្ថបទផ្សេងទៀត

  • មន្ទីរធម្មការ និងសាសនា/
    07/06/2026

    មន្ទីរធម្មការនិងសាសនាខេត្តកោះកុង​ សហការជាមួយសាលាគណទាំងពីរគណៈរៀបចំការប្រឡងវិញ្ញាបនបត្រធម្មវិន័យ​ ត្រី​ ទោ​ ឯក​ នៅមណ្ឌលប្រឡង​ខេត្តកោះកុង​ ក្នុងវត្តជោតញ្ញាណ​ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ​ ខេត្តកោះកុង​ ស្ថិតក្នុងពិធីដ៏ថ្លៃថ្លានេះមានការចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីលោកជំទាវ​ ឈី​ វ៉ា​ អភិបាលនៃគណៈអភិបាលខេត្តកោះកុង ក្នុងពិធីកាត់ស្រោមវិញ្ញាសា

  • ហេង គីមឆន/
    07/06/2026

    ឯកឧត្តម ឃឹម ច័ន្ទឌី អនុប្រធានកិត្តិយសាខា បរិច្ចាគថវិកាចំនួន ២០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    07/06/2026

    លោក កង ថាវរៈ នាយកសាលាកម្ពុជបុត្ត ខេត្តកោះកុង បរិច្ចាគថវិកាចំនួន ១០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    07/06/2026

    លោកស្រី ស្រីពេជ្រ រ៉ុងនាង អាជីវករលក់ទំនិញគ្រប់ប្រភេទ ក្រុងខេមរភូមិន្ទ បរិច្ចាគថវិកាចំនួន ៤០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    07/06/2026

    លោក លឹម ទី អាជីវករលក់ដូរ ផ្សារដងទង់ ខេត្តកោះកុង បរិច្ចាគថវិកាចំនួន ១០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    07/06/2026

    ឧត្តមសេនីយ៍ត្រី ដាត់ គយណូ អនុប្រធានកិត្តិយសសាខា បរិច្ចាគថវិកាចំនួន ១,០០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦