វេលាម៉ោង ៩:០០ លោកស្រី ធូ សារឹម ជំទប់ទី២ នៃឃុំកណ្ដោលបានចូលរួមសហការជាមួយក្រុមការងារមជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ស្ពឺ បានរៀបចំសេវាស្ដារលទ្ធភាពពលកម្មជូនជនមានពិការភាពរួមមាន អ្នកដាច់ បាក់ ស្វិត ខ្វិន ខ្វេរនិងស្លាប់ដៃជើង ពិការភាពខួរក្បាល គាំងសន្លាក់ និងរលាកសន្លាក់ធ្ងន់ធ្ងរ និងជួយជួសជុល ដៃជើងសិប្បនិម្មិត រណប រទេះរុញឈើច្រត់ ជូនបងប្អូនប្រជាពលរដ្ឋដែលមានពិការភាព រស់នៅក្នុងឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង ។
ប្រភពៈរដ្ឋបាលឃុំកណ្ដោល
==============
ថ្ងៃព្រហស្បតិ៍ ៩ កើត ខែមាឃ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២
February 10, 2022