រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានដឹកនាំក្រុមការងារថ្នាក់ស្រុក ដែលមានការចូលរួមពីកងកម្លាំងប្រដាប់អាវុធទាំងបី ភូមិ ឃុំ ដើម្បីសំណេះសំណាល និងស្ដាប់ពីកង្វល់ បញ្ហាប្រឈម សំណួរ និងសំណូមពររបស់ប្រជាពលរដ្ឋក្នុងភូមិអណ្តូងទឹក ឃុំអណ្តូងទឹក

លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានដឹកនាំក្រុមការងារថ្នាក់ស្រុក ដែលមានការចូលរួមពីកងកម្លាំងប្រដាប់អាវុធទាំងបី ភូមិ ឃុំ ដើម្បីសំណេះសំណាល និងស្ដាប់ពីកង្វល់ បញ្ហាប្រឈម សំណួរ និងសំណូមពររបស់ប្រជាពលរដ្ឋក្នុងភូមិអណ្តូងទឹក ឃុំអណ្តូងទឹក ក្នុងនោះដែរប្រជាពលរដ្ឋបានលើកសំណួរចំនួន០២ និងសំណូមពរ០២ ហើយអាជ្ញាធរបានដោះស្រាយបញ្ហាទាំងនោះរួចរាល់។ បន្ទាប់មកលោកអធិការស្រុក ក៏បានសំណូមពរឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានកុំឲ្យប្រព្រឹត្តល្បែងស៊ីសង ព្រោះវាជាសកម្មភាពខុសច្បាប់។ កម្មវិធីនេះបានប្រារព្ធធ្វើឡើងនៅភូមិអណ្ដូងទឹក ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។

ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ

=========================

ថ្ងៃពុធ ៨ កើត ខែមាឃ ឆ្នាំឆ្លូវ

ត្រីស័ក ពុទ្ធសករាជ ២៥៦៥

ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២

ថ្ងៃនេះ ជាថ្ងៃសីល

February 9, 2022

អត្ថបទទាក់ទង