សាលាបឋមសិក្សាថ្មស បានបើកកិច្ចប្រជុំគណៈកម្មការគ្រប់គ្រងសាលា ក្រោមអធិបតីភាពលោក អិក កួន មេឃុំនិងជាប្រធានគណៈគ្រប់គ្រងសាលា រួមមានការចូលរួមពីលោក លោកស្រីគណៈកម្មការ និងលោកគ្រូអ្នកគ្រូ ចំនួន ២៨នាក់ ស្រី១៦នាក់ ដែលមានរបៀបវារៈដូចខាងក្រោម÷
១/តួនាទីនិងភារកិច្ចរបស់គ្រូ
ក/រដ្ឋបាលថ្នាក់រៀន
ខ/ការបង្រៀននិងរៀនរបស់គ្រូ
គ/ការគោរពវិន័យនិងការស្លៀកពាក់ក្នុងម៉ោង
ធ្វើការ
២/ការរៀបចំបរិស្ថាន អនាម័យក្នុងថ្នាក់/ក្រៅថ្នាក់
៣/មតិចូលរួមនិងផ្តល់អនុសាសន៍របស់លោកប្រធានគណៈកម្មការគ្រប់គ្រងសាលា
ប្រភព:@រដ្ឋបាលឃុំថ្មស
----------------------------------
ថ្ងៃអាទិត្យ១២កើត ខែមាឃ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ថ្មស,ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០២២
វេលាម៉ោង ២:០០ រសៀល