រដ្ឋបាលស្រុកបូទុមសាគរ


  • លោកស្រី អ៉ិន សោភ័ណ្ឌ អភិបាលរងស្រុក និងជាអនុប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុក តំណាង លោកប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបូទុមសាគរបានចុះសួសុខទុក្ខឈ្មោះ ផុន សាវិន ដែលមានជំងឺប្រចាំកាយទើបត្រលប់មកពីព្យាបាលនៅភ្នំពេញនិងមានជីវភាពខ្វះខាត សព្វថ្ងៃរស់នៅភូមិប្រលាន ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង។ ក្រុមការងារបាននាំយកសម្ភារគ្រឿងឧបភោគបរិភោគមួយចំនួនមានដួចជា៖អង្ករ ២៥ គីទ្បូ មីខ្លាឃ្មំ០១កេស ទឹកត្រី ០១ធុង ស្មើ៥លីត្រ និងថវិកា២០០.០០០រៀល

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    29/10/2022
  • លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានដឹកនាំសមាជិកក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក និងមន្ត្រីរាជការសាលាស្រុក រដ្ឋបាលឃុំអណ្ដូងទឹក មេភូមិ ចុះធ្វើអនាម័យបរិស្ថាន តាមដងផ្លូវ រង្វង់មូលព្រឹទ្ធាចារ្យ សាយ ភូថង នៅមុខសាលាស្រុកបូទុមសាគរ និងដាំផ្កាបន្ថែម តុបតែងកែលម្អបរិស្ថានក្នុងទីរួមស្រុក ដើម្បីអបអរសាទរក្នុងព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិរបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា (King’s Coronation Day) និងព្រះរាជពិធីបុណ្យអ៊ុំទូក អកអំបុក និងសំពះព្រះខែ ដែលនឹងឈានមកដល់នាថ្ងៃខាងមុខ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    28/10/2022
  • លោកស្រី អ៉ិន សោភ័ណ្ឌ អភិបាលស្ដីទី ស្រុកបូទុមសាគរ បានអញ្ជើញជាគណៈអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីរចនាសម្ព័ន្ធ តួរនាទី ភារកិច្ច សមត្ថកិច្ច នឹងសិទ្ធអំណាចរបស់ការិយាល័យប្រជាពលរដ្ធរាជធានី ខេត្ត នៅសាលាឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ដោយមានសមាសភាពចូលរួមពីក្រុមការងារថ្នាក់ខេត្ត ប្រធាន ការិយាល័យប្រជាពលរដ្ឋស្រុក នាយករងរដ្ឋបាល ប្រធានការិយាល័យច្រកចេញចូលតែមួយស្រុក មេឃុំ ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ ជំនួយការឃុំ មេភូមិ អនុភូមិ សមាជិកភូមិ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ និងប្រជាពលរដ្ឋ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    28/10/2022
  • លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានដឹកនាំមន្រ្តីក្រោមឱវាទ អញ្ជើញចូលរួមបុណ្យកឋិនទានមហាសាមគ្គី ដើម្បីដង្ហែវេរប្រគេនព្រះភិក្ខុសង្ឃ ដែលគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងពទ្ធសីមា វត្តគិរីសាគរ(ហៅវត្តចំលងគោ)ស្ថិតនៅក្នុងភូមិចំលងគោ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ដើម្បីជាប្រយោជន៍ក្នុងវិន័យកិច្ចព្រះសង្ឃ ក្រោមអធិបតីភាព នាយឧត្ដមសេនីយ៍នាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ព្ធជើងទឹក និងលោកជំទាវ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    28/10/2022
  • លោក សយ សុផល នាយករងរដ្ឋបាលសាលាស្រុក តំណាង លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានអញ្ជើញជាគណៈអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីរចនាសម្ព័ន្ធ តួរនាទី ភារកិច្ច សមត្ថកិច្ច នឹងសិទ្ធអំណាចរបស់ការិយាល័យប្រជាពលរដ្ធរាជធានី ខេត្ត នៅសាលាឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង ដោយមានសមាសភាពចូលរួមពីក្រុមការងារថ្នាក់ខេត្ត ប្រធានការិយាល័យប្រជាពលរដ្ឋស្រុក ការិយាល័យច្រកចេញចូលតែមួយស្រុក មេឃុំ ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ ជំនួយការឃុំ មេភូមិ អនុភូមិ សមាជិកភូមិ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ និងប្រជាពលរដ្ឋ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    28/10/2022
  • វេលាម៉ោង ៨:០០ នាទីព្រឹក នៅសាលប្រជុំ(ក)សាលាស្រុកបូទុមសាគរ បានបើកកិច្ចប្រជុំ សាមញ្ញលើកទី៤១ របស់ក្រុមប្រឹក្សាស្រុកបូទុមសាគរ អាណត្តិទី៣ ក្រោមអធិបតីភាព លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    28/10/2022
  • យើងខ្ញុំទាំងអស់គ្នាសូមប្រកាសធ្វើការថ្កោលទោសយ៉ាងដាច់អហង្កា និងប្រឆាំងដាច់ខាតចំពោះ ទណ្ឌិតក្បត់ជាតិ សម រង្ស៊ី និងបក្សពួក ដែលបានប្រមាថ និងចោទប្រកាន់ដ៏គួរឱ្យស្អប់ខ្ពើមម្ដងហើយម្ដង ទៀតមកលើ អង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើង និងជានិមិត្តរូបនៃឯកភាពជាតិ និងបូរណភាពទឹកដីនៃមាតុភូមិកម្ពុជា ហើយទង្វើរបស់ទណ្ឌិតក្បត់ជាតិ សម រង្ស៊ី នេះជាការរំលោភបំពាន យ៉ាងធ្ងន់ធ្ងរមកលើមាត្រា៧ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    28/10/2022
  • ដោយមាន​ការ​ចាត់តាំង​ពីលោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានចាត់លោក ប៊ូ វាសនា ប្រធាន​ការិយាល័យ​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​សហគមន៍ និង​លោក សុក ហុង មន្ត្រី​ការិយាល័យ​កសិកម្ម ធនធាន​ធម្មជាតិ បរិស្ថាន បានដឹក​ក្រុមការងារ​ចុះត្រួតពិនិត្យទីតាំងកែសម្រួលផ្លូវសម្រាប់ពិធីបុណ្យកឋិនទាន វត្តគិរីជលសាធម្មទស្សនា(ហៅវត្តភ្នំត្រង៉ោល)ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៩ -៣០ ខែតុលា ឆ្នាំ២០២០ ស្ថិត​នៅ​ភូមិ​ជីមាល ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង​

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    28/10/2022
  • ទូលព្រះបង្គំ យើងខ្ញុំទាំងអស់គ្នាជាមន្ត្រីរាជការ នៃរដ្ឋបាលស្រុកបូទុមសាគរ ខេត្តកោះកុង សូមប្រកាសថ្កោល ទោសយ៉ាងដាច់អហង្ការ ចំពោះទណ្ឌិតក្បត់ជាតិ សម រង្ស៊ី ដែលបានប្រមាថយ៉ាងធ្ងន់ធ្ងរបំផុត លើព្រះចេស្តា ព្រះករុណ ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៃប្រជារាស្ត្រខ្មែរទូទាំងប្រទេសថា “គ្មានមនសិកាជាតិ” និងជា “ជនក្បត់ជាតិ»

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    28/10/2022
  • លោក ខេង គង់ នាយករដ្ឋបាលសាលាស្រុក តំណាងលោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋភូមិសុវណ្ណាបៃតងចំនួន៥០គ្រួសារ ដែលជាអំណោយរបស់លោកបណ្ឌិត រ៉ូសម៉ាន់ ហ្សះរី អង្គការមូលនិធិអាស៊ាន

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    27/10/2022
  • លោក សយ សុផល នាយករងរដ្ឋបាលសាលាស្រុក តំណាង លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានអញ្ជើញជាគណៈអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីរចនាសម្ព័ន្ធ តួរនាទី ភារកិច្ច សមត្ថកិច្ច នឹងសិទ្ធអំណាចរបស់ការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត នៅសាលាឃុំថ្មស

    , , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    27/10/2022
  • លោក សយ សុផល នាយករងរដ្ឋបាលសាលាស្រុក តំណាង លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានអញ្ជើញជាគណៈអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីរចនាសម្ព័ន្ធ តួរនាទី ភារកិច្ច សមត្ថកិច្ច នឹងសិទ្ធអំណាចរបស់ការិយាល័យប្រជាពលរដ្ធរាជធានី ខេត្ត នៅសាលាឃុំតានូន

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    27/10/2022