លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានដឹកនាំសមាជិកក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក និងមន្ត្រីរាជការសាលាស្រុក រដ្ឋបាលឃុំអណ្ដូងទឹក មេភូមិ ចុះធ្វើអនាម័យបរិស្ថាន តាមដងផ្លូវ រង្វង់មូលព្រឹទ្ធាចារ្យ សាយ ភូថង នៅមុខសាលាស្រុកបូទុមសាគរ និងដាំផ្កាបន្ថែម តុបតែងកែលម្អបរិស្ថានក្នុងទីរួមស្រុក ដើម្បីអបអរសាទរក្នុងព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិរបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា (King’s Coronation Day) និងព្រះរាជពិធីបុណ្យអ៊ុំទូក អកអំបុក និងសំពះព្រះខែ ដែលនឹងឈានមកដល់នាថ្ងៃខាងមុខ
Share on FacebookShare on X (Twitter)Share on LinkedinCopy LinkLink is Copied!