លោកស្រី អ៉ិន សោភ័ណ្ឌ អភិបាលរងស្រុក និងជាអនុប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុក តំណាង លោកប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបូទុមសាគរបានចុះសួសុខទុក្ខឈ្មោះ ផុន សាវិន ដែលមានជំងឺប្រចាំកាយទើបត្រលប់មកពីព្យាបាលនៅភ្នំពេញនិងមានជីវភាពខ្វះខាត សព្វថ្ងៃរស់នៅភូមិប្រលាន ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង។ ក្រុមការងារបាននាំយកសម្ភារគ្រឿងឧបភោគបរិភោគមួយចំនួនមានដួចជា៖អង្ករ ២៥ គីទ្បូ មីខ្លាឃ្មំ០១កេស ទឹកត្រី ០១ធុង ស្មើ៥លីត្រ និងថវិកា២០០.០០០រៀល
Share on FacebookShare on X (Twitter)Share on LinkedinCopy LinkLink is Copied!