/ / /

ទូលព្រះបង្គំ យើងខ្ញុំទាំងអស់គ្នាជាមន្ត្រីរាជការ នៃរដ្ឋបាលស្រុកបូទុមសាគរ ខេត្តកោះកុង សូមប្រកាសថ្កោល ទោសយ៉ាងដាច់អហង្ការ ចំពោះទណ្ឌិតក្បត់ជាតិ សម រង្ស៊ី ដែលបានប្រមាថយ៉ាងធ្ងន់ធ្ងរបំផុត លើព្រះចេស្តា ព្រះករុណ ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៃប្រជារាស្ត្រខ្មែរទូទាំងប្រទេសថា “គ្មានមនសិកាជាតិ” និងជា “ជនក្បត់ជាតិ»

ទូលព្រះបង្គំ យើងខ្ញុំទាំងអស់គ្នាជាមន្ត្រីរាជការ នៃរដ្ឋបាលស្រុកបូទុមសាគរ ខេត្តកោះកុង សូមប្រកាសថ្កោល ទោសយ៉ាងដាច់អហង្ការ ចំពោះទណ្ឌិតក្បត់ជាតិ សម រង្ស៊ី ដែលបានប្រមាថយ៉ាងធ្ងន់ធ្ងរបំផុត លើព្រះចេស្តា ព្រះករុណ ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៃប្រជារាស្ត្រខ្មែរទូទាំងប្រទេសថា “គ្មានមនសិកាជាតិ” និងជា “ជនក្បត់ជាតិ»។

         ផ្អែកលើពាក្យសម្តីរបស់ទណ្ឌិត សម រង្ស៊ី ដែលបានផ្សព្វផ្សាយជាសាធារណៈបែបនេះ ទូលព្រះបង្គំ យើងខ្ញុំ ជាថ្នាក់ដឹកនាំមន្ត្រីរាជការ នៃរដ្ឋបាលស្រុកបូទុមសាគរ មិនអាចទទួលយកបានជាដាច់ខាត និងថ្កោលទោសយ៉ាង ដាច់អហង្កាចំពោះទណ្ឌិត សមរង្ស៊ី ដែលមានចរិតជាជនក្បត់ជាតិ តែងតែពោលពាក្យប៉ះពាល់ដល់ព្រះកិត្តិនាម ព្រះករុណា អង្គព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គកំពុង គង់ប្រថាប់បំពេញព្រះរាជតួនាទីដ៏ឧត្តុងឧត្តមជានិមិត្តរូបនៃឯកភាពជាតិ និងនិរន្តរភាពជាតិ ហើយការប្រមាថ ដ៏ ធ្ងន់ធ្ងរដល់ព្រះចេស្តារអង្គព្រះមហាក្សត្រ ជាទង្វើរំលោភបំពានលើរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងជា បទល្មើសព្រហ្មទណ្ឌ ដែលមានចែងនិងផ្តន្ទាទោសតាមបញ្ញត្តិ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។

           ទូលព្រះបង្គំយើងខ្ញុំ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះយុទ្ធនាការរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការកំចាត់ចោលនយោបាយជ្រុលនិយមរបស់ ជនក្បត់ជាតិ ៣ជំនាន់ ឱ្យអស់ពីកម្ពុជាដើម្បីរក្សាបាននូវសន្តិភាព ស្ថិរភាព និងសេចក្តីសុខរបស់ប្រជារាស្ត្រខ្មែរ។

ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ

====================

ថ្ងៃព្រហស្បតិ៍ ៣ កើត ខែកត្តិក ឆ្នាំខាល

ចត្វាស័ក ពុទ្ធសករាជ ២៥៦៦

ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២

ខែតុលា 27, 2022

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    07/06/2026

    ឯកឧត្តម ប្លុង ណាស់ អនុរដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្ប​ទា បរិច្ចាគថវិកាចំនួន ៤០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • មន្ទីរកិច្ចការនារី/
    07/06/2026

    លោកស្រី សយ សាវឌី ប្រធានការិយាល័យ រដ្ឋបាល-បុគ្គលិក បានចូលរួមពិធីកាត់វិញ្ញាសារប្រលងធម្មវិន័យ ថ្នាក់ត្រី ទោ ឯក ក្រោមអធិបតីភាព លោកជំទាវឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត នៅវត្តជោតញ្ញាណ ដែលមានបេក្ខជន បេក្ខនារី ចូលរួមប្រលងសរុបប្រមាណ១២៦អង្គ/នាក់។ ក្នុងនោះព្រះសង្ឃ ១០១អង្គ គ្រហស្ថ២៥ ស្រី៩នាក់។

  • ហេង គីមឆន/
    07/06/2026

    ឯកឧត្តម សុន សេងហួត រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ បរិច្ចាគថវិកាចំនួន ១,០០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    07/06/2026

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណចំពោះ លោក សុវណ្ណ ប៊ុនធឿន អភិបាល នៃគណៈអភិបាលស្រុកកោះកុង ដែលបានជួយឧបត្ថម្ភថវិកា ចំនួន ៥០០ ០០០រៀល ដល់យុវជនក្រុមភ្លេងកាយរិទ្ធខេត្តកោះកុង ត្រៀមចូលរួមប្រកួត នៅថ្នាក់ជាតិលើកទី៣

  • ហេង គីមឆន/
    07/06/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីកាត់វិញ្ញាសាប្រឡងវិញ្ញាបនបត្រធម្មវិន័យថ្នាក់ត្រី ទោ ឯក ឆ្នាំ២០២៦ នៅមណ្ឌលប្រឡង វត្តជោតញ្ញាណ

  • ហេង គីមឆន/
    06/06/2026

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណចំពោះ លោក កែវ សុខា ប្រធានមន្ទីរ សេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកោះកុង ដែលបានជួយឧបត្ថម្ភថវិកា ចំនួន ៥០០ ០០០រៀល ដល់យុវជនក្រុមភ្លេងកាយរិទ្ធខេត្តកោះកុង ត្រៀមចូលរួមប្រកួត នៅថ្នាក់ជាតិលើកទី៣