/ / /

យើងខ្ញុំទាំងអស់គ្នាសូមប្រកាសធ្វើការថ្កោលទោសយ៉ាងដាច់អហង្កា និងប្រឆាំងដាច់ខាតចំពោះ ទណ្ឌិតក្បត់ជាតិ សម រង្ស៊ី និងបក្សពួក ដែលបានប្រមាថ និងចោទប្រកាន់ដ៏គួរឱ្យស្អប់ខ្ពើមម្ដងហើយម្ដង ទៀតមកលើ អង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើង និងជានិមិត្តរូបនៃឯកភាពជាតិ និងបូរណភាពទឹកដីនៃមាតុភូមិកម្ពុជា ហើយទង្វើរបស់ទណ្ឌិតក្បត់ជាតិ សម រង្ស៊ី នេះជាការរំលោភបំពាន យ៉ាងធ្ងន់ធ្ងរមកលើមាត្រា៧ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា

យើងខ្ញុំទាំងអស់គា្នជាសមាជិកក្រុមប្រឹក្សាស្រុកបូទុមសាគរ តំណាងប្រជាពលរដ្ឋនៃស្រុក បូទុបសាគរ ទាំងមូលមានសេចក្តីក្រេវក្រោធយ៉ាងខ្លាំងបន្ទាប់ពីបានទទួលព័ត៌មានពីខ្លីបវីដេអូដែលទណ្ឌិត ក្បត់ជាតិ សម រង្ស៊ី បានផ្សព្វផ្សាយប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតមកលើអង្គព្រះមហាក្សត្រជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជារាស្ត្រខ្មែរ ដោយជនក្បត់ជាតិនេះបាននិយាយថា “ស្ដេចសព្វថ្ងៃនេះអត់មាន មនសិការជាតិ តែបន្ដិចក៏អត់ដែរ- និងបានចោទប្រកាន់បន្តទៀតថា “ស្ដេចសព្វថ្ងៃក្បត់ជាតិ…។ល។

យើងខ្ញុំទាំងអស់គ្នាសូមប្រកាសធ្វើការថ្កោលទោសយ៉ាងដាច់អហង្កា និងប្រឆាំងដាច់ខាតចំពោះ ទណ្ឌិតក្បត់ជាតិ សម រង្ស៊ី និងបក្សពួក ដែលបានប្រមាថ និងចោទប្រកាន់ដ៏គួរឱ្យស្អប់ខ្ពើមម្ដងហើយម្ដង ទៀតមកលើ អង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើង និងជានិមិត្តរូបនៃឯកភាពជាតិ និងបូរណភាពទឹកដីនៃមាតុភូមិកម្ពុជា ហើយទង្វើរបស់ទណ្ឌិតក្បត់ជាតិ សមរង្ស៊ី នេះជាការរំលោភបំពាន យ៉ាងធ្ងន់ធ្ងរមកលើមាត្រា៧ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

យើងខ្ញុំទាំងអស់គ្នា សូមអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ត្រូវចាត់វិធានការច្បាប់ ឱ្យបានម៉ឹងម៉ាត់បំផុត និងមិនអាចលើកលែងឱ្យបានជាដាច់ខាតចំពោះទណ្ឌិតក្បត់ជាតិ សម រង្ស៊ី ដែល បានប្រមាថមកលើ អង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

ក្នុងនាមជាសមាជិកក្រុមប្រឹក្សាស្រុក ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងស្រុកបូទុមសាគរ សូមប្តេជ្ញ និងប្រកាសជាឱឡារឹកថានឹងបន្តគោរព ការពារ និងដង្ហែតាមអង្គព្រះមហាក្សត្រដោយឥតងាករ និងប្តេជ្ញា បន្តការពាររដ្ឋធម្មនុញ្ញ ការពាររបបរាជានិយម ការពាររាជរដ្ឋាភិបាលស្របច្បាប់ ពិសេស ការពារអង្គ ព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត មិនឱ្យនរណារំលោភបំពានបានជាដាច់ ខាត ព្រមទាំង ប្តេជ្ញាក្នុងការកំចាត់ទណ្ឌិតក្បត់ជាតិ សម រង្សី ដើម្បីធានារក្សាការពារសុខសន្តិភាព និង ការពារសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល។

អត្ថបទផ្សេងទៀត

  • មន្ទីរសាធារណការ និងដឹកជញ្ជូន/
    14/06/2026

    សកម្មភាពជួសជុល ថែទាំផ្លូវថ្នល់ ដែលអនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    14/06/2026

    វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា អាណត្តិទី៤ ឆ្នាំ២០២៦ នៅក្នុងឃុំប៉ាក់ខ្លង

  • ហេង គីមឆន/
    14/06/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ អ.ន.ក.ខេត្ត បានអញ្ជើញសាកសួរសុខទុក្ខ និងនាំយកថវិកាបេឡាមរណសង្គ្រោះចំនួន ៤លានរៀល និងអំណោយមនុស្សធម៌មួយចំនួនប្រគល់ ជូនដល់ក្រុមគ្រួសារ នៃសពលោក រដ្ឋ ស្រូល (អតីតយុទ្ធជន) ជាសមាជិក អ.ន.ក មានទីលំនៅភូមិស្មាច់មានជ័យ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • ហេង គីមឆន/
    14/06/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ អ.ន.ក.ខេត្ត បានអញ្ជើញសាកសួរសុខទុក្ខ និងនាំយកថវិកាបេឡាមរណសង្គ្រោះចំនួន ៤លានរៀល និងអំណោយមនុស្សធម៌មួយចំនួនប្រគល់ ជូនដល់គ្រួសារ នៃសពលោក ផៃ សែងថង(អតីតយុទ្ធជន) ជាសមាជិក អ.ន.ក.មានទីលំនៅភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • រដ្ឋបាលស្រុកគិរីសាគរ/
    14/06/2026

    រដ្ឋបាលឃុំភ្ញីមាស ចូលរួមបុណ្យ សពឈ្មោះ មុំ មួយ ភេទប្រុស អាយុ៦៣ឆ្នាំ មូលហេតុស្លាប់ គាំងបេះដូង ស្ថិតនៅភូមិតានី

  • មន្ទីរសាធារណការ និងដឹកជញ្ជូន/
    14/06/2026

    សេចក្តីជូនដំណឹង ស្តីពីការផ្អាកសេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តចល័ត នៅខេត្តកោះកុង