រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី លិ ឡាំង មេឃុំកោះកាពិ បាន ចូលរួមកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីការ ពង្រឹងការអនុវត្តច្បាប់ពាក់ព័ន្ធទៅនឹងបទល្មើស ជាពិសេសបទល្មើសគ្រឿងញៀន ក្មេងទំនើង និងល្បែងស៊ីសង នៅសាលប្រជុំសាលាស្រុកកោះកុង ។

នៅវេលាម៉ោង២:០០ នាទីរសៀល លោកស្រី លិ ឡាំង មេឃុំកោះកាពិ បានដឹកនាំ មេភូមិទាំងបីនៃឃុំកោះកាពិ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ចូលរួមកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីការ ពង្រឹងការអនុវត្តច្បាប់ពាក់ព័ន្ធទៅនឹងបទល្មើស ជាពិសេសបទល្មើសគ្រឿងញៀន ក្មេងទំនើង និងល្បែងស៊ីសង ដោយព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកោះកុង នៅសាលប្រជុំសាលាស្រុកកោះកុង ក្រោមអធិបតីភាពលោកជំទាវ ចាតសូ រស្មី ព្រះរាជអាជ្ញាសាលាដំបូងខេត្តកោះកុង និងលោក ជា សូវី អភិបាល នៃគណៈអភិបាលស្រុកកោះកុង  នៅសាលប្រជុំសាលាស្រុកកោះកុង ៕

ថ្ងៃ ព្រហស្បតិ៍ ១២កើត ខែមិគសិរ ឆ្នាំរោង  ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២៤

អត្ថបទទាក់ទង