លោក ជា ស៊ីវត្រា ប្រធានមន្ទីរផែនការខេត្តកោះកុង បានដឹកនាំមន្ត្រីក្រោមឱវាទ ៣រូប ចូលរួមពិធីបើកសិក្ខាសាលា ស្តីពីការឆ្លុះបញ្ចាំងពីការអនុវត្តអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ការពង្រឹងសមត្ថភាពការអនុវត្តអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងទិសដៅឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម សាន់ ស្នាវី អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្រ្តីក្រសួងផែនការ ព្រមទាំងមានការអញ្ជើញចូលរួមពី លោក លោកស្រី ប្រធាន អនុប្រធាននាយកដ្ឋានអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងថ្នាក់ដឹកនាំមន្ទីរផែនការទាំង ២៥ រាជធានី ខេត្ត សរុប ១០៥រូប។ សិក្ខាសាលានេះរៀបចំដោយនាយកដ្ឋានអត្តសញ្ញាណកម្មគ្រួសារក្រីក្រ នៃអគ្គនាយកដ្ឋានផែនការ ក្រសួងផែនការ ប្រ្រពឹត្តទៅរយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ នៅមន្ទីរអប់រំ យុវជន និងកីឡា ខេត្តបន្ទាយមានជ័យ និងមានគោលបំណងដើម្បីប្រមូលធាតុចូលពីអ្នកអនុវត្ត ពិសេសពីមន្ទីរផែនការរាជធានី ខេត្ត អំពីចំណុចខ្លាំង ចំណុចខ្សោយ និងការផ្តល់អនុសាសន៍នានាក្នុងការកែលម្អការងារអត្តសញ្ញាណកម្មគ្រួសារក្រីក្រកាន់តែប្រសើរឡើង ។
ថ្ងៃព្រហស្បតិ៍ ១២កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃ ១២ ខែធ្នូ ឆ្នាំ២០២៤