លោក ឃៀង យិង មេឃុំអណ្តូងទឹក បានអនុម័តចុះឈ្មោះជូនស្រ្តីមានផ្ទៃពោះចូលទៅក្នុងកម្មវិធីជាតិជំនួយសង្គម ក្នុងកញ្ចប់គ្រួសារ ដែលមានប័ណ្ណសមធម៌ចំនួន២នាក់ ដែលមានទីលំនៅបច្ចុប្បន្នភូមិតាអុក និងប្រទាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ដើម្បីទទួលបានអត្ថប្រយោជន៍ក្នុងការអនុវត្តលក្ខខណ្ឌតាមការណែនាំរបស់មណ្ឌលសុខភាព ឬគ្រប់មន្ទីរពេទ្យរបស់រដ្ឋ។
ប្រភព៖រដ្ឋបាលឃុំអណ្តូងទឹក
ថ្ងៃព្រហស្បតិ៍ ១២កើត ខែមិគសិរ ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤
December 12, 2024
វេលាម៉ោង០៩:០០នាទីព្រឹក