លោកស្រី អុល បញ្ញា ប្រធានក្រុមប្រឹក្សាស្រុក លោកស្រី ទួត ហាទីម៉ា អភិបាល នៃគណៈអភិបាលស្រុកថ្មបាំង អភិបាលរងស្រុក លោក លោកស្រីប្រធានការិយាល័យអង្គភាពជុំវិញស្រុក លោកមេឃុំទាំង៦ បានអញ្ជើញ ចូលរួមក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកោះកុង អាណត្តិទី៤ ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ថុង ណារ៉ុង ប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រី អ៉ី នារីនេត អភិបាលរង តំណាងដ៍ខ្ពង់ខ្ពស់ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ដែលប្រព្រឹត្តទៅនៅក្នុងបរិវេណវត្តសិលាមុន្នីគិរីរង្សី ឃុំឫស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង។
ថ្ងៃព្រហស្បតិ៍ ១២កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤