លោក តុង យ៉ាវ អភិបាលរងស្រុក តំណាងលោកអភិបាលស្រុក បានចូលរួមក្នុងពិធីដេញថ្លៃភាស៊ីគ្រប់ប្រភេទទូទាំងខេត្តកោះកុង សម្រាប់ធ្វើអាជីវកម្មឆ្នាំ២០២៥ ក្រោមអធិបតីភាព លោកបណ្ឌិត សំឃិត វៀន អភិបាលរងខេត្ត ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកោះកុង លោកអភិបាលស្រុក និងមន្ទីរអង្គភាពពាក់ព័ន្ធ នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត។
ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ
ថ្ងៃព្រហស្បតិ៍ ១២ កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង២:៣០នាទីរសៀល