ដោយបានការអនុញ្ញាតពី លោក ជា ស៊ីវត្រា ប្រធានមន្ទីរផែនការខេត្តកោះកុង លោក ធោង ចន្រ្ទា ប្រធានការិយាល័យអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ដឹកនាំក្រុមការងារមន្ទីរផែនការខេត្ត ២នាក់ ស្រី ១នាក់ សហការជាមួយរដ្ឋបាលឃុំពាមក្រសោប ចុះសម្ភាសន៍គ្រួសារក្រីក្រដែលជិតផុតសុពលភាព ២៤គ្រួសារ ស្ថិតនៅភូមិពាមក្រសោប១ ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។
ថ្ងៃពុធ ៤កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤