លោក ប៉ែន ប៊ុនឈួយ អភិបាលរងស្រុក ដឹកនាំក្រុមការងារស្រុក អមដំណើរលោក ហាក់ ឡេង អភិបាលរងខេត្ត និងជាប្រធាន គណៈកម្មការប្រតិបត្តិការខេត្តកោះកុង ដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ ដោយមានការចូលរួមពីកង កម្លាំង ក្រុមការងារមន្ទីរបរិស្ថានខេត្ត កងកម្លាំងផ្នែកសឹករងមណ្ឌលសីមា កម្លាំងអធិការនគរបាលស្រុក កងកម្លាំងកងរាជ អាវុធហត្ថស្រុក និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យផ្ទាល់ទីតាំង ចំនួន១០៦ចំណុច ដែលមានការកាប់រានព្រៃឈើក្នុងតំបន់ការ ពារធម្មជាតិ តាមផែនទីរូបភាពផ្កាយរណបរបស់ក្រសួងបរិស្ថាន ក្នុងភូមិសាស្រ្តស្រុកមណ្ឌលសីមា នៅឃុំទួលគគីរ និងឃុំប៉ាក់ខ្លង ។ ការចុះពិនិត្យនេះ ដើម្បីចាត់វិធាន ការទប់ស្កាត់ បង្រ្កាបឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា ។
ការចុះត្រួតពិនិត្យនេះទទួលបានលទ្ធផល មានចំនួន៨ចំណុចដូចខាងក្រោម÷
I.ឃុំទួលគគីរ
ភូមិទួលគគីរលើ មានចំនួន ៧ចំណុច
មានចំណុច ៩០,៩១,៩២,៩៣,៩៥,៩៦ និង៩៨
II.ឃុំប៉ាក់ខ្លង
ភូមិកោះប៉ោ មានចំនួន ១ចំណុច
មានចំណុច ៩៥ ។
ថ្ងៃពុធ ៤កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨
ត្រូវនឹងថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤
វេលាម៉ោង៨:៣០នាទីព្រឹក