លោក សុខ ភិរម្យ អភិបាល នៃគណៈអភិបាលស្រុក បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលនិងជូនដំណើរយោធិននៃកងរាជអាវុធហត្ថខេត្តកោះកុង ទើបជ្រើសរើសថ្មីចំនួន៤១នាក់ (ជាប់ជាស្ថាពរ) ចូលហ្វឹកហាត់នៅមជ្ឈមណ្ឌលកងឯកភាពរាជអាវុធហត្ថ នៅ (ភ្នំជុំសែនរីករាយ) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង។
ថ្ងៃពុធ ៤កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨
ត្រូវនឹងថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤
វេលាម៉ោង៨:០០នាទីព្រឹក