លោកស្រី នាក់ សង អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុងបានអញ្ជើញរៀបចំវេទិកាជាតិស្តីពី ស្រ្តីក្នុងភាពជាអ្នកដឹកនាំ និងអភិបាលកិច្ច ឆ្នាំ២០២៤ ក្រោមមូលបទ ភាពជាអ្នកដឹកនាំរបស់ស្រ្តីនៅរដ្ឋបាលមូលដ្ឋាន នៅសាលប្រជុំ ខសាលាខេត្តកោះកុងតាមរយះប្រព័ន្ឋបញ្ជូនរូបភាព និងសំឡេង(Zoom Meeting) វេទិកានេះមានគោលបំណង ដើម្បីលើកកម្ពស់យេនឌ័រ និងបង្កើនការចូលរួមរបស់ស្រ្តីភាពជាអ្នកដឹកនាំ និងធ្វើសេចក្តីសម្រេចនៅតាមមូលដ្ឋាន។
ថ្ងៃពុធ ៤កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤
អត្ថបទដោយ៖ ឡុច ភារុន