រដ្ឋបាលឃុំកោះស្ដេច បានធ្វេីការចែកប័ណ្ណសមធម៌ និងប័ណ្ណងាយរងហានីភ័យ ចែកជូនប្រជាពលរដ្ឋនៅភូមិកោះស្ដេច បានចំនួន ១៣២គ្រួសារ ដោយក្នុងនោះក្រីក្រកម្រិត១ ចំនួន ៥គ្រួសារ ក្រីក្រីកម្រិត២ ចំនួន ៧៥គ្រួសារ និងគ្រួសារងាយរងហានីភ័យចំនួន ៥៧គ្រួសារ។ លោកមេឃុំក៏បានផ្ដាំផ្ញេីដល់គ្រួសារដែលមានប័ណ្ណសមធម៌មានកម្រិត១ និងកម្រិត២ ដែលមានកូនរៀននៅសាលាបឋម អនុវិទ្យាល័យ វិទ្យាល័យ សូមយកទៅបញ្ជាក់ឈ្មោះកូននៅសាលារៀន និងធ្វេីការចុះឈ្មោះចូលកម្មវិធីនៅសាលាឃុំ ដេីម្បីទទួលបានប្រាក់ឧបត្ថម្ភជារៀងរាល់ខែពីរាជរដ្ឋាភិបាល។
ថ្ងៃពុធ ៤ កើត ខែមិគសិរ ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤
December 4, 2024