លោក ប៉ែន ប៊ុនឈួយ អភិបាលរងស្រុក បានដឹកនាំក្រុមការងារស្រុក និងដោយមានការចូលរួមពីកងកម្លាំង ក្រុមការងារមន្ទីរបរិស្ថានខេត្ត កងកម្លាំងផ្នែកសឹករងមណ្ឌលសីមា កម្លាំងអធិការនគរបាលស្រុក កងកម្លាំងកងរាជអាវុធហត្ថស្រុក និងអាជ្ញាធរមូលដ្ឋាន និងប្រធានសហគមន៍ ចុះពិនិត្យផ្ទាល់ទីតាំង ចំនួន ១០៦ចំណុច ដែលមានការកាប់រានព្រៃឈើក្នុងតំបន់ការពារ ធម្មជាតិ តាមផែនទីរូបភាពផ្កាយរណបរបស់ក្រសួងបរិស្ថាន ក្នុងភូមិសាស្រ្តខេត្តកោះកុង ។
ការចុះពិនិត្យនេះ ដើម្បីចាត់វិធានការទប់ស្កាត់ បង្រ្កាបឱ្យមាន ប្រសិទ្ធភាព និងទាន់ពេលវេលា។ ការចុះត្រួតពិនិត្យនេះទទួលបានលទ្ធផល មានចំនួន ២ចំណុចដូចខាងក្រោម÷
ឃុំពាមក្រសោប មានចំនួន ២ចំណុច គឺចំណុច ៨៨ និង៨៩ ។
ថ្ងៃពុធ ៤កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨
ត្រូវនឹងថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤
វេលាម៉ោង២:០០នាទីរសៀល