បណ្ឌិត សំឃិត វៀន អភិបាលរង នៃគណៈអភិបាលខេត្ត និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវអភិបាលខេត្ត ប្រធានគណៈកម្មាធិការ បានដឹកនាំកិច្ចប្រជុំពិនិត្យ វាយតម្លៃ និងជ្រើសរើស មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងអង្គភាព ដែលមានស្នាដៃឆ្នើមក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីស្នើផ្តល់ជូននូវគ្រឿងឥស្សរិយយស បណ្ណសរសើរ និងលិខិតសរសើរ សម្រាប់ឆ្នាំ២០២៤។ ជាលទ្ធផលនៃកិច្ចប្រជុំ ទទួលបានដូចខាងក្រោម៖ថ្នាក់ដឹកនាំនៃអង្គភាព ចំនួន ០៥រូប ត្រូវបានស្នើផ្តល់ជូននូវគ្រឿងឥស្សរិយយស
-មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ ចំនួន ១០រូប ត្រូវបានស្នើផ្តល់ជូននូវបណ្ណសរសើរ
-មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ ចំនួន ១០រូប ត្រូវបានស្នើផ្តល់ជូននូវលិខិតសរសើរ
-អង្គភាពឆ្នើម ចំនួន ១០អង្គភាព ត្រូវបានស្នើផ្តល់ជូននូវបណ្ណសរសើរ។
ថ្ងៃពុធ ៦រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ October 23, 2024