រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលយោធិនចូលនិវត្តន៍ ចំនួន ៣០នាក់ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលយោធិនចូលនិវត្តន៍ ចំនួន ៣០នាក់ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង។

លោកជំទាវ បានថ្លែងកោតសរសើរ និងអរគុណចំពោះនាយទាហាន នាយទាហានរង ទាំងអស់ដែលបានលះបង់កម្លាំងកាយចិត្ត ចូលរួមចំណែកការពារសុខសន្តិភាព បូរណភាពទឹកដី នៃខេត្តកោះកុងយើង ក៏ដូចជាសង្គមជាតិយើងទាំមូលផងដែរ។
លោកជំទាវ បានផ្តល់កិត្តិយសជូនវត្ថុអនុស្សាវរីយ៍ដល់យោធិនទាំង៣០ នាក់ដោយម្នាក់ៗទទួលបាន គ្រឿងឧបភោគ បរិភោគរួមមាន មី ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ ក្រម៉ា ភេសជ្ជៈ ព្រមទាំងថវិកា ៨០ ០០០ រៀល។
ថ្ងៃអង្គារ ៦កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ October 8, 2024

អត្ថបទទាក់ទង