រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក លី បុរិន្ទ ប្រធានការិយាល័យ ក្របខណ្ឌ និងបណ្ដុះបណ្ដាល និងជាតំណាងលោកប្រធានមន្ទីរមុខងារសាធារណៈខេត្តកោះកុង និងមន្រ្តីជំនាញការិយាល័យ បានអញ្ជើញចូលរួម «សិក្ខាសាលាពិគ្រោះយោបល់ស្ដីពីការជ្រើសរើស និងការគ្រប់គ្រងមន្រ្តីអប់រំផ្អែកលើកិច្ចព្រមព្រៀងការងារ» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកដោយ ឯកឧត្ដម ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា

លោក លី បុរិន្ទ ប្រធានការិយាល័យ ក្របខណ្ឌ និងបណ្ដុះបណ្ដាល និងជាតំណាងលោកប្រធានមន្ទីរមុខងារសាធារណៈខេត្តកោះកុង និងមន្រ្តីជំនាញការិយាល័យ បានអញ្ជើញចូលរួម «សិក្ខាសាលាពិគ្រោះយោបល់ស្ដីពីការជ្រើសរើស និងការគ្រប់គ្រងមន្រ្តីអប់រំផ្អែកលើកិច្ចព្រមព្រៀងការងារ» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកដោយ ឯកឧត្ដម ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា។
សូមជម្រាបថា សិក្ខាសាលានេះគឺបានប្រព្រឹត្តិទៅអស់រយៈពេល ០១ថ្ងៃពេញ ដោយមានការរៀបចំឱ្យមានបទបង្ហាញទៅលើប្រធានបទចំនួន៦ និងវេទិការសំណួរចម្លើយរបស់សិក្ខាកាមទៅកាន់វាគ្មិន ដែលជាថ្នាក់ដឹកនាំរបស់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងមានការអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទដោយ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ។
នៅថ្ងៃ ពុធ ៨រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២៤​ September 25, 2024

អត្ថបទទាក់ទង