រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកឧត្តមសេនីយ៍ទោ​ គង់​ មនោ​ ស្នងការនគរបាលខេត្ត​កោះកុង​ ដឹកនាំ​កម្លាំង​ជំនាញ​ពាក់ព័ន្ធ​ អញ្ជើញ​ចូលរួមជាមួយក្រុមការងារគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ពិនិត្យគោលដៅ ឃុំជ្រោយប្រស់ ស្រុកកោះកុង និងឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ សម្រាប់បញ្ចុះកម្លាំងការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ជូនសម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អញ្ជើញបំពេញបេសកកម្មក្នុងមូលដ្ឋានខេត្តកោះកុង

លោកឧត្តមសេនីយ៍ទោ​ គង់​ មនោ​ ស្នងការនគរបាលខេត្ត​កោះកុង​ ដឹកនាំ​កម្លាំង​ជំនាញ​ពាក់ព័ន្ធ​ អញ្ជើញ​ចូលរួមជាមួយក្រុមការងារគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ពិនិត្យគោលដៅ ឃុំជ្រោយប្រស់ ស្រុកកោះកុង និងឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ សម្រាប់បញ្ចុះកម្លាំងការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ជូនសម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អញ្ជើញបំពេញបេសកកម្មក្នុងមូលដ្ឋានខេត្តកោះកុង។
ឆ្លៀតក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ បានចុះជួបសំណេះសំណាលពង្រឹងកម្លាំងប៉ុស្តិ៍ជ្រោយប្រស់ និងព្រែកខ្សាច់ផងដែរ។
ថ្ងៃសុក្រ ៧ កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ July 12, 2024

អត្ថបទទាក់ទង