/ / /

លោកវេជ្ជបណ្ឌិត ភួង ចាន់ថន ប្រធានការិយាល័យបង្ការ និងគ្រប់គ្រងជំងឺ បានចូលរួមសិក្ខាសា​លាបណ្តុះបណ្តាលលេីការពង្រឹងសមត្ថ​ភាពស្តីពី​ ផែ​នការគ្រប់គ្រងបរិស្ថាន​និងស​ង្គម(ESMP)ផែនការប្តេជ្ញាចិត្តបរិស្ថាន​ និងសង្គម​(ESCP)ក្របខ័​ណ្ឌគោលន​យោបាយដោះស្រាយផល​ប៉ះពាល់(RPF)ការត្រួតពិនិត្យ​និងបង្ការការចម្លងរោគ(​IPC)និងផែនការ​គ្រប់គ្រង​សំណល់(WMP)​សម្រាប់ក្រុមការងារនិងមន្ត្រីបង្គោលកិច្ចការពារបរិស្ថាន​ និងសង្គម​​​ក្នុងវិស័យសុខាភិ​បា​ល​​។

លោកវេជ្ជបណ្ឌិត ភួង ចាន់ថន ប្រធានការិយាល័យបង្ការ និងគ្រប់គ្រងជំងឺ បានចូលរួមសិក្ខាសា​លាបណ្តុះបណ្តាលលេីការពង្រឹងសមត្ថ​ភាពស្តីពី​ ផែ​នការគ្រប់គ្រងបរិស្ថាន​និងស​ង្គម(ESMP)ផែនការប្តេជ្ញាចិត្តបរិស្ថាន​ និងសង្គម​(ESCP)ក្របខ័​ណ្ឌគោលន​យោបាយដោះស្រាយផល​ប៉ះពាល់(RPF)ការត្រួតពិនិត្យ​និងបង្ការការចម្លងរោគ(​IPC)និងផែនការ​គ្រប់គ្រង​សំណល់(WMP)​សម្រាប់ក្រុមការងារនិងមន្ត្រីបង្គោលកិច្ចការពារបរិស្ថាន​ និងសង្គម​​​ក្នុងវិស័យសុខាភិ​បា​ល​​។

សិក្ខាសាលានេះប្រព្រឹត្តទៅនៅសណ្ឋាគាររស្មីសុខាញ៉ូវយ៉ក ខេត្តកំ​ពង់ឆ្នាំង 

រៀបចំដោយ​ នាយ​ក​ដ្ឋាន​​ការពារសុខភាពក្រ​សួងសុ​ខាភិបាល​ និងឧបត្ថម្ភដោយគម្រោងលេីកកម្ពស់សុខភា​ព​ និងសមធម៌សុខាភិ​បាលដំ​ណាក់កាលទី២(H-EQIP2)​។ 

​ 

សិក្ខាសាលានេះមានការ​ចូលរួមពីបណ្តាសិក្ខាកាមមក​ពីគ្រប់បណ្តា២៥​ខេត្ត-រាជធានីដែលមានសមាសភាពជាប្រធានឬមន្ត្រីទទួល​បន្ទុកបរិ​ស្ថាននិងសង្គមសម្រាប់សុខាភិបាលចំនួន​២៥​រូប​ មន្ត្រីមកពីនាយកដ្ឋានការពារសុខ​ភា​ពនៃក្រសួងសុ​ខាភិបាល​ តំណា​ងនាយក​ដ្ឋានមន្ទីរពេទ្យតំណាងទីភ្នាក់​ងារជាតិបញ្ជាក់ចំណាយ​(NP​CA)​ចូលរួមផងដែរ។​ 

ការបេីកវគ្គដោយប្រធានការិ​យាល័យទទួលបន្ទុកផែនការគ្រប់គ្រងបរិស្ថាន​ និងសង្គមនៃនាយកដ្ឋានការពារសុខភាព​។ 

​    

គោលបំណងសិក្ខាសា​លាបណ្តុះបណ្តាលរួមមានៈ

-ដេីម្បីកំណត់ថា​ តេីសកម្មភាព​ទំនងជាមានហានិភ័យ​ និងផលប៉ះពាល់អវិជ្ជមាន​ដល់បរិស្ថាន​ និងសង្គមឬអត់? 

-កំណត់ឧបករណ៍ក្របខ័ណ្ឌបរិស្ថាននិងសង្គមសមស្របដេីម្បីកាត់បន្ថយហានិភ័យ​ ឬ​ផលប៉ះពាល់ដែលបានកំណត់

-យល់ដឹងពីផែនការប្តេជ្ញាចិត្តសង្គម​ និងបរិស្ថាន

-យល់ដឹងពីក្របខ័ណ្ឌគោល នយោ​បាយការតាំងទីលំនៅថ្មី​ និងការដោះ​ស្រាយផល ប៉ះពាល់លេីការអភិវឌ្ឍន៍គ ម្រោង(RPF)

-យល់ដឹងពីវិធានការបង្ការ​និងការត្រួតពិនិត្យការចម្លងរោគ​ និងការប្រុងប្រយ័ត្នបន្ថែមចំពោះកិច្ចការពារបរិស្ថាន​ និងសង្គម។ 

​   សរុបសេចក្តីទៅ​ គោលបំណងនៃគម្រោងផ្នែកបរិស្ថាន​និងសង្គមនេះផ្តោតទៅលេីតម្រូវការ​នៃការសាង​សង់ឬជួសជុល​ហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលក្នុងកម្ចីថវិកាពីធនាគារ​ពិភពលោក(WB)ក្នុងគម្រោងលេីកកម្ពស់គុណភាព​ និងសមធម៌សុខាភិបាលដំណាក់កាលទី២(H-EQIP2)​ប៉ុណ្ណោះ​។ 

​   ម៉្យាងទៀត​ ដេីម្បីជួសជុលសាង​សង់បាន​គឺតម្រូវឱ្យម្ចា ស់គម្រោងសរសេរគម្រោងគ្រប់ជ្រុងជ្រោយតាំងពីលក្ខខ័ណ្ឌបរិស្ថាន-សង្គម​ កម្លាំងពលកម្មចាប់ពីអាយុ១៨ឆ្នាំឡេីង​ និងហានិភ័យផ្សេងៗ​ ល័ក្ខខ័ណ្ឌព្រមព្រៀងកិច្ចស ន្យាការងារ​ សំណងលេីហា និភ័យនានាដែលកេីតឡេីង​ចំពោះកម្មកររួមទាំងសំណង់ សុវត្ថិភាពនៃការទុកដាក់កាកសំណល់ផ្សេងៗ​និងការ​បង្ហូរកាកសំណល់ទាំងនោះ​ទៅណា​ រួមទាំងអគ្គីភ័យ​ គ្រោះ​មហន្តរាយដោយធម្មជា​តិ​នានាដែលអាចកេីតមា​ន​ជាយថាហេតុ… ស្របតាមគោល​នយោបាយរបស់ធនា​គារពិ​ភពលោក​(WB)ក្នុងគម្រោង​(H-EQIP2)​។ 

ថ្ងៃទី​២៣ ដល់ថ្ងៃ​ទី២៥ ខែ​តុលា​ ឆ្នាំ​ ២០២៤​

ថ្ងៃពុធ ៦រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤

October 23, 2024

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    24/01/2026

    សូមជូនដំណឹង រោងចក្រកាត់ដេរសម្លៀកបំពាក់ KKN ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសខេត្តកោះកុង កំពុងត្រូវការជ្រើសរើសបុគ្គលិកផ្នែកដេរច្រើននាក់។បងប្អូនមិនទាន់មានការងារធ្វើសូមមកដាក់ពាក្យធ្វើការរោងចក្រ ទទួលយកទាំងអ្នកចេះ និងអ្នកមិនចេះដេរបានដូចគ្នា ហើយមិនកំណត់អាយុទេ !ទំនាក’ទំនងលេខ ០១០ ២៣ ៦៦៥៥/០៩៧ ៥៧៥ ១៤៥១

  • ហេង គីមឆន/
    24/01/2026

    លោក ឡុង ពុទ្ធី ប្រធានមន្ទីរមុខងារសាធារណៈខេត្តកោះកុង បានអញ្ជើញចូលរួមក្នុង «ពិធីបិទសន្និបាតបូកសរុប វាយតម្លៃលទ្ធផលការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា២០២៤-២០២៥ និងលើកទិសដៅការងារឆ្នាំសិក្សា២០២៥-២០២៦»

  • ហេង គីមឆន/
    24/01/2026

    រមណីយដ្ឋានកោះអំពិល បម្រើសេវាកម្ម ស្នាក់នៅប្រណិត ម្ហូបអាហារ ស្ប៉ា និងកីឡាទឹក ដែលមានទីតាំងស្ថិតកោះអំពិល ភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង។តាមរយៈលេខទូរស័ព្ទ ០៨៦៥០០៥០៩ / ០៩០៥០០៥០៩ទីតាំង កោះអំពិល ភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង

  • ហេង គីមឆន/
    24/01/2026

    លោកវរសេនីយ៍ឯក មាស សុន មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថខេត្តកោះកុង បានដឹកនាំកម្លាំងចូលរួមប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ

  • ហេង គីមឆន/
    24/01/2026

    លោក លី វឌ្ឍនា តំណាងលោក ឡុង ពុទ្ធី ប្រធានមន្ទីរមុខងារសាធារណៈខេត្តកោះកុង បានអញ្ជើញចូលរួម ក្នុង«សិក្ខាសាលាផ្សព្វផ្សាយអំពីជំងឺអេដស៍ នៅទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥ ក្រោមប្រធានបទ ការយកឈ្នះការរំខានបរិវត្តកម្មឆ្លើយតបនឹងមេរោគអេដស៍»

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    24/01/2026

    លោកស្រី ហេង សុភី ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារក្រុងខេមរភូមិន្ទ បានអញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី១៦ ឆ្នាំទី២ អាណត្តិទី៤ ប្រចាំខែមករា ឆ្នាំ២០២៦