/ / /

លោក អ៊ឹង បឺត ប្រធានការិយាល័យផែនការ និងគាំទ្រឃុំ-សង្កាត់ និងលោក មិត សៅ ប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ ស្រុកកោះកុង អញ្ជើញចុះត្រួតពិនិត្យ តាមដាន និងគាំទ្រការងារមួយចំនួន របស់រដ្ឋបាលឃុំកោះកាពិ

ស្រុកកោះកុង ៖ កាលពីព្រឹកថ្ងៃអង្គារ ៥រោច ខែអស្សុជ ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ លោក អ៊ឹង បឺត ប្រធានការិយាល័យផែនការ និងគាំទ្រឃុំ-សង្កាត់ និងលោក មិត សៅ ប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ ស្រុកកោះកុង បានអញ្ជើញចុះត្រួតពិនិត្យ តាមដាន និងគាំទ្រលើដំណើរការអនុវត្តការងាររបស់រដ្ឋបាលឃុំកោះកាពិ រួមមាន៖
១/ពិនិត្យ គាំទ្រ លើការរៀបចំកំណត់ហេតុកិច្ចប្រជុំក្រុមប្រឹក្សាឃុំ
២/ពិនិត្យ គាំទ្រ លើការរៀបចំរបាយការណ៍របស់រដ្ឋបាលឃុំ
៣/ពិនិត្យ គាំទ្រ លើការរៀបចំរបាយការណ៍ការអនុវត្តការងារអាហារូបត្ថម្ភនៅកម្ពុជា
៤/ពិនិត្យ គាំទ្រ លើការរៀបចំកំណត់ហេតុកិច្ចប្រជុំគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ
៥/ពិនិត្យ គាំទ្រ លើការរៀបចំរបាយការណ៍គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ
៦/ការរៀបចំផែនសកម្មភាពប្រចាំខែ និងប្រចាំសប្តាហ៍ នៃការអនុវត្តការងារអាហារូបត្ថម្ភនៅកម្ពុជា
៧/បញ្ហាផ្សេងៗ

សមាសភាពចូលរួមមេឃុំ ជំទប់១ ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ ជំនួយការហិរញ្ញវត្ថុ និងជំនួយការរដ្ឋបាលឃុំ នៅសាលាឃុំកោះកាពិ។

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកបូទុមសាគរ/
    28/08/2026

    លោកស្រី អ៊ិន សុភី អភិបាលរងស្រុក បានដឹកនាំលោក សាត មុនីរិន្ទ ប្រធានការិយាល័យច្រកចេញចូលតែមួយស្រុក ចូលរួមសិក្ខាសាលា ស្ដីពី «បដិសណ្ឋាកិច្ចល្អ ទេសចរណ៍មានសុវត្ថិភាព

  • រដ្ឋបាលស្រុកបូទុមសាគរ/
    28/08/2026

    លោកស្រី អ៉ិន សុភ័ណ្ឌ សមាជិកក្រុមប្រឹក្សាស្រុក នឹងជាប្រធានគ.ក.ស.ក ស្រុកបានដឹកនាំលោក ទេពទ្រឹម ឈុំ ប្រធានការិ.លេខាធិការក្រុមប្រឹក្សា និងលោកស្រី ប៊ួយ ដានី ប្រធានការិ. រដ្ឋបាល និងហិរញ្ញវត្ថុ ចូលរួមវគ្គបណ្តុះបណ្តាលស្តីពីសេវាសង្គម និងរដ្ឋបាលឌីជីថល

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    28/08/2026

    ឯកឧត្ដម ប៊ុន បៀវ សមាជិកក្រុមប្រឹក្សាខេត្តកោះកុង និងក្រុមគ្រួសារ បានអញ្ជើញមកចែកកញ្ចប់អាហារ ចំនួន ១០០កញ្ចប់ និងថវិកាមួយចំនួន ជូនដល់អ្នកជំងឺដែលកំពុងសម្រាក ព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកកោះកុង។

  • រដ្ឋបាលស្រុកបូទុមសាគរ/
    28/08/2026

    លោក​ តុង​ យ៉ាវ​ អភិបាលរងស្រុកបានចូលរួមសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាង ផែនការយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍វិស័យទេសចរណ៍ ឆ្នាំ២០២៦-២០៣៥

  • រដ្ឋបាលស្រុកបូទុមសាគរ/
    28/08/2026

    លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុកនិងជាប្រធានអង្គប្រជុំ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៧ ឆ្នាំទី៣ អាណត្តិទី៤

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    28/08/2026

    លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុងថ្នាក់ដឹកនាំមន្ទីរពេទ្យ និងក្រុមការងារលើកកម្ពស់គុណភាពមន្ទីរពេទ្យ បានអញ្ជើញចូលរួមកិច្ចប្រជុំតាមប្រព័ន្ធនិម្មិត zoom ស្ដីពី កាចែករំលែកបទពិសោធន៍ជោគជ័យរបស់ក្រុមការងារលើកកម្ពស់គុណភាពសេវាសុខាភិបាលមន្ទីរពេទ្យ។