លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុកនិងជាប្រធានអង្គប្រជុំ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៧ ឆ្នាំទី៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកបូទុមសាគរ លើរបៀបវារៈដូចខាងក្រោម :
១./ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញ លើកទី២៧ ឆ្នាំទី៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុក
២./ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២៦ ឆ្នាំទី៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុក
៣./ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍លទ្ធផលការងាររដ្ឋបាលស្រុកប្រចាំខែ សីហា និងលើកទិសដៅអនុវត្តការងារបន្តប្រចាំខែកញ្ញា ឆ្នាំ២០២៦
៤./ពិនិត្យ និងអនុម័តសេចក្តីព្រាង ការបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ដែលបានមកពីការ ផ្តល់សេវារដ្ឋបាល សម្រាប់ឧបត្ថម្ភជូនមន្ត្រីរាជការនៃរដ្ឋបាលស្រុកបូទុមសាគរ ប្រចាំខែ សីហា ឆ្នាំ២០២៦
៥./ពិនិត្យ ពិភាក្សា និងអនុម័តលើរបាយការណ៍ប្រចាំខែសីហា ឆ្នាំ២០២៦ ស្តីពីការអនុវត្តន៍ មូលនិធិគាំទ្រការផ្តល់សេវាឃុំ សង្កាត់ របស់រដ្ឋបាលស្រុកបូទុមសាគរ
៦./- ផ្សេងៗ
-កាផ្សព្វផ្សាយព័ត៌មាន និងសភាពការណ៍ថ្មីៗ
-មតិបូកសរុប និងបិទអង្គប្រជុំ
ដោយមានការចូលរួមពី៖ លោក ក្រូច បូរីសីហា អភិបាល ស្រុក សមាជិក សមាជិកា ក្រុមប្រឹក្សាស្រុក លោក លោក អភិបាលរងស្រុក លោក នាយក នាយករងរដ្ឋបាលសាលាស្រុក កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មេឃុំ ឬសមាជិកក្រុមប្រឹក្សាឃុំ លោក លោកស្រី ប្រធាន អនុប្រធាន និងមន្ត្រី ការិយាល័យពាក់ព័ន្ធ សរុបចំនួន ៤២នាក់/ស្រី ០៤នាក់។ នៅសាលប្រជុំ(ខ)សាលាស្រុកបូទុមសាគរ
ថ្ងៃសុក្រ ១៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦
ថ្ងៃនេះ ជាថ្ងៃសីល និងពេញបូណ៌មី
August 28, 2026
វេលាម៉ោង ៨:០០ នាទីព្រឹក












