លោក សុខ ភិរម្យ អភិបាល នៃគណៈអភិបាលស្រុក លោក អ៉ិន វិជ្ជា អនុប្រធានការិ.ផែនការ និងគាំទ្រឃុំ សង្កាត់ លោកមេឃុំ ក្រុមប្រឹក្សាឃុំប៉ាក់ខ្លង និងលោកមេភូមិប៉ាក់ខ្លង០១ បានអមដំណេីរ លោកបណ្ឌិត សំឃិត វៀន អភិបាលរង នៃគណៈអភិបាលខេត្ត លោក លឹម សាវាន់ នាយករដ្ឋបាលសាលាខេត្ត នាយកទីចាត់ ការហិរញ្ញវត្ថុខេត្ត និងមន្ត្រីរដ្ឋបាលខេត្ត ចុះពិនិត្យស្ថានភាពឆ្នេរនៅមុខវត្តប៉ាក់ខ្លង រងផលប៉ះពាល់ពី រលកសមុទ្រ ដែលប្រឈមនឹងរលំបង្គោលភ្លេីង និងខូចខាតដល់ផ្លូវថ្នល់។ ក្រោយពីនិត្យស្ថានភាព ដំណោះស្រាយបឋម តម្រូវរៀបចំចាក់ដីចំនួន ៥០ឡាន តាមបង្គោលភ្លេីង ដោយប្រេីប្រាស់ថវិការដ្ឋបាលខេត្ត ៣,០០០,០០០ រៀល ថវិកាលោកអភិបាលស្រុក ១,០០០,០០០រៀល និងថវិការបស់លោកមេឃុំ ១,០០០,០០០ រៀល ។
ទីតាំងរងផលប៉ះពាល់ពីធម្មជាតិនេះ ស្ថិតនៅចំណុចឆ្នេរមុខវត្តប៉ាក់ខ្លង ស្ថិតនៅភូមិប៉ាក់ខ្លង០១ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ។
ថ្ងៃពុធ ៤កេីត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧
ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/1000025549-1024x768.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/1000025548-1024x768.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/1000025547-1024x768.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/1000025577-1024x768.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/1000025576-768x1024.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/1000025543-1024x768.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/1000025553-1024x768.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/1000025575-768x1024.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/1000025542-1024x768.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/1000025552-1024x768.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/1000025574-768x1024.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/1000025541-768x1024.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/1000025551-1024x768.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/1000025573-768x1024.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/1000025550-1024x768.jpg)