រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំស្ដីពីការរៀបចំរបាយការណ៍សមិទ្ធកម្ម ឆមាសទី១ ឆ្នាំ២០២៣ នៅមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង

ថ្ងៃពុធ ៤ រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ លោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ​ យុវជន និងកីឡាខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំស្ដីពីការរៀបចំរបាយការណ៍សមិទ្ធកម្ម ឆមាសទី១ ឆ្នាំ២០២៣។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បី៖
- បូកសរុបលទ្ធផលនៃការអនុវត្តសកម្មភាពរយៈពេល ៦ ខែ ចាប់ពីខែមករា រហូតដល់ខែមិថុនា ឆ្នាំ២០២៣
- បូកសរុបលទ្ធផលសម្រេចបាននៃការអនុវត្តសូចនាករតាមអនុវិស័យនីមួយៗ
- បូកសរុបថវិកាចំណាយតាមអនុវិស័យនៅតាមចង្កោមសកម្មភាព (ចង្កោមសកម្មភាពទី១ និងចង្កោមសកម្មភាពទី២)
- កំណត់ចំនួនសកម្មភាពដែលបានអនុវត្តរួច កំពុងអនុវត្ត និងសកម្មភាពដែលមិនទាន់បានអនុវត្តរួច
- កែសម្រួលវឌ្ឍនភាពនៃការអនុវត្តយុទ្ធសាស្រ្តកំណែទម្រង់
ដោយមានការអញ្ជើញចូលរួមពីប្រធាន អនុប្រធានតាមអនុវិស័យទាំង១០ នៃមន្ទីរ ដែលប្រព្រឹត្តទៅនៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង។

(អត្ថបទដោយ៖ ហ៊ុន សាម័យ)

អត្ថបទទាក់ទង