រដ្ឋបាលស្រុកមណ្ឌលសីមា បានបេីកវគ្គបណ្ដុះបណ្ដាលស្ដីពីនិតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ការគ្រប់គ្រងមតិជំទាស់ និងសំណូមពរដល់ឃុំ សង្កាត់ ក្រោមអធិបតីភាពលោក ស៊ុយ ស៊ុនហេង អភិបាលរងស្រុក លោក ជា ស៉ីវត្រា អនុប្រធានមន្ទីរផែនការខេត្ត និងមានការចូលរួមដោយ មន្ត្រីមន្ទីរផែនការខេត្ត នាយករងរដ្ឋបាលសាលាស្រុក មន្ត្រីសាលាស្រុក តំណាងគណ:កម្មាធិការស្ត្រី និងកុមារស្រុក មេឃុំទាំង៣ ក្រុមប្រឹក្សាឃុំទាំង៣ និងស្មៀនឃុំទាំង៣ ។
នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា
ថ្ងៃពុធ ៥ កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧
ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣
វេលាម៉ោង៨:០០នាទីព្រឹក