រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក គង់ រឿង ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានដឹកនាំមន្ត្រី ចុះបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ ឆ្នាំ២០២២ និងលើកទិសដៅអនុវត្តបន្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ កម្មវិធីកំណត់អត្តសញ្ញាណកម្មជនមានពិការភាព និងប្រមូលទិន្នន័យការចាក់វ៉ាក់សាំងកូវីដ-១៩ជូនគ្រួសារក្រីក្រក្នុងក្រុងខេមរភូមិន្ទ

កោះកុង,ថ្ងៃចន្ទ ១១ កើត ខែស្រាពណ៌ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ លោក គង់ រឿង ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានដឹកនាំមន្ត្រីចំនួន ០២រូប ចុះបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ ឆ្នាំ២០២២ និងលើកទិសដៅអនុវត្តបន្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ កម្មវិធីកំណត់អត្តសញ្ញាណកម្មជនមានពិការភាព និងប្រមូលទិន្នន័យការចាក់វ៉ាក់សាំងកូវីដ-១៩ជូនគ្រួសារក្រីក្រនៅសង្កាត់ទាំងបីគឺ សង្កាត់ស្មាច់មានជ័យ, សង្កាត់ដងទង់ និងសង្កាត់ស្ទឹងវែង ក្នុងក្រុងខេមរភូមិន្ទ មានសមាសភាពចូលរួមសរុបចំនួន ៤០នាក់។

អត្ថបទទាក់ទង