រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរបរិស្ថានខេត្តកោះកុង មានការប្រគល់ទទួលនូវរថយន្តដឹកសំរាមចំណុះ២.៥តោន (បែន) ចំនួន០២គ្រឿង ជូនទៅក្រុមហ៊ុន អេកូឡូខល សឺលូសិន ឯ.ក ក្នុងទីប្រជុំជនស្រុកមណ្ឌលសីមា

ថ្ងៃសុក្រ ១២រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ មន្ទីរបរិស្ថានខេត្តកោះកុង មានការប្រគល់ទទួលនូវរថយន្តដឹកសំរាមចំណុះ ២.៥តោន (បែន) ចំនួន០២គ្រឿង លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង ជាតំណាង និងមានការចូលរួមពីលោកអភិបាលនៃគណៈអភិបាលស្រុកមណ្ឌលសីមា ក្នុងការប្រគល់រថយន្តដឹកសំរាមនេះជូនទៅលោកស្រី ស៊ាប សម្ភ័ស្ត ជានាយិកាក្រុមហ៊ុន អេកូឡូខល សឺលូសិន ឯ.ក ដើម្បីពង្រីកសេវាប្រមូល និងដឹកជញ្ជូនសំណល់នៅក្នុងទីប្រជុំជនស្រុកមណ្ឌលសីមា ខេត្តកោះកុង ។

អត្ថបទទាក់ទង