ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ ដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ លោក សុឹង ណារ៉េត អនុប្រធានការិយាល័យដែនជម្រកសត្វព្រៃ និង លោក អ៊ុំ ចាន់ថា អនុប្រធានការិយាល័យឧទ្យានជាតិ ព្រមទាំងមន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃពាមក្រសោប បានចូលរួមប្រជុំកម្មវិធីផ្សព្វផ្សាយគម្រោងថ្នាក់សហគមន៍ស្តីពី "ការពង្រឹងតំបន់ការពារសមុទ្រ អភិបាលកិច្ចជលផល និងលើកកម្ពស់ជីវភាពសហគមន៍ នៅតំបន់ឆ្នេរសមុទ្រក្នុងប្រទេសកម្ពុជា" រយៈពេល៣ថ្ងៃ ។ កិច្ចប្រជុំនេះបានធ្វើនៅ០២ឃុំ គឺឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង និង ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង ដែលមានសមាសភាពចូលរួមពី មន្ត្រីគម្រោងអង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ ( FFl ) មន្ត្រីគម្រោងអង្គការខ្លាត្រីលោកស្រី នាង គុន មេឃុំពាមក្រសោបប្រធាន និងសមាជិកគណៈកម្មាការសហគមន៍តំបន់ការពារធម្មជាតិ ពាមក្រសោប កោះកាពិ និងកោះស្រឡៅ ។