លោក ទូ សាវុធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតី ក្នុងពិធីបិទការប្រកួតកីឡាជ្រើសរើសជើងឯកសិស្សបឋមសិក្សាទូទាំងខេត្តកោះកុងប្រចាំឆ្នាំសិក្សា២០២១-២០២២ នៅប្រភេទកីឡាបាល់ទាត់
បើតាមរបាយការណ៍របស់គណៈកម្មការ នៃការប្រកួតក្រុមសិស្សានុសិស្ស ដែលចូលរួមប្រកួត ទូទាំងខេត្តមានទាំង៧ស្រុកក្រុង គឺ ៖ ក្រុងខេមរៈភូមិន្ទ ស្រុកមណ្ឌលសីមា ស្រុកកោះកុង ស្រុកបុទុមសាគរ ស្រុកស្រែអំបិល តែស្រុក២ទៀតអវត្តមាន គឺស្រុកគីរីសាគរ និងស្រុកថ្មបាំង។
ឆ្លងកាត់ការប្រកួតរយៈពេល៣ថ្ងៃ កន្លងមក ដោយខំប្រឹងប្រែងនិងយកចិត្តទុកដាក់បំផុតពីបណ្ដា ក្រុមកីឡាករនីមួយៗ លទ្ធផល ជាក់ស្ដែងបានទទួលដូចខាងក្រោម៖
លេខ ១- បានទៅសិស្ស បឋមសិក្សា ឃុំបឹងព្រាវ ស្រុកស្រែអំបិល
លេខ ២- បានទៅសិស្ស បឋមសិក្សា រស្មីសាមគ្គីភូមិ៤ ក្រុងខេមរៈភូមិន្ទ និង
លេខ ៣- បានទៅសិស្ស បឋមសិក្សា កោះស្រឡៅ ស្រុកកោះកុង។
ក្រុមកីឡាករដែលជាប់ចំណាត់ថ្នាក់ត្រូវបានទទួលមេដាយកិត្តិយស ទៅតាមលំដាប់ថ្នាក់
- ចំណាត់ថ្នាក់លេខ ៣ បានទទួលបានមេដាយ សំរឹទ្ធ ដែលផ្ដល់កិត្តិយសជូនដោយ លោក ជូ សេរីយ៉ា អនុប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្ត
- ចំណាត់ថ្នាក់លេខ ២ ទទួលបានមេដាយ ប្រាក់ ដែលផ្ដល់កិត្តិយស ជូនដោយឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្ត និង
- ចំណាត់ថ្នាក់លេខ ១ ទទួលបាន មេដាយ មាស មិនពានជ័យលាភី ដែលផ្ដល់កិត្តិយស ជូន ដោយ លោកទូសាមុតអភិបាលរងនៃគណៈអភិបាលខេត្តកោះកុង រីឯក្រុមកីឡាករដែលពុំទទួលបាន លទ្ធផល ត្រូវបាន ផ្ដល់ជូននូវបាល់ទាត់ ក្នុងមួយក្រុងចំនួន ៥បាល់ ដែលផ្ដល់កិត្តិយសជូនដោយ លោក ឈេង សុវណ្ណដា អភិបាលក្រុងខេមរៈភូមិន្ទខេត្តកោះកុង។
ថ្ងៃព្រហស្បតិ៍ ១៥ កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ថ្ងៃនេះ ជាថ្ងៃសីល និងពេញបូណ៌មី March 17, 2022