ឯកឧត្តម មុំ ម៉ាលីកា ទីប្រឹក្សាក្រសួង និងជាប្រធានមន្ទីរព័ត៌មានខេត្តកោះកុង រសៀលថ្ងៃទី៩ ខែធ្ន ឆ្នាំ២០២១ នេះបានអញ្ជើញជាអធិបតីភាពបិទវគ្គបណ្ដុះបណ្ដាលស្តីពីការសរសេរព័ត៌មានតាមបែបអនឡាញ និងផលិតព័ត៌មានជាវីដេអូតាមទូរស័ព្ទ។
ឯកឧត្តម មុំ ម៉ាលីកា ទីប្រឹក្សាក្រសួង និងជាប្រធានមន្ទីរព័ត៌មានខេត្តកោះកុង ថ្លែងថា វគ្គបណ្ដុះបណ្ដាលនេះ ពិតជាសំខាន់ណាស់ក្នុងការផ្សព្វផ្សាយព័ត៌មានពីសហគមន៍។
ឯកឧត្តម មុំ ម៉ាលីកា ក៏បានរំលេចទៀតថា អ្នកសរសរព័ត៌មាន ជាកញ្ចក់ឆ្លុះបញ្ចាំងតម្លៃព័ត៌មានណាមួយ មិនមែនជាតុលាការដែលកាត់ក្ដីខុស ឬត្រូវឡើយ។
យុវជន៣៥នាក់មកពីខេត្តកំពង់ចាម និងកោះកុង បានចូលរួមវគ្គបណ្ដុះបណ្ដាលជំនាញដែលមានរយៈពេល៤ថ្ងៃ ដោយផ្ដោតលើការសរសេរ និងផលិតវីដេអូព័ត៌មានតាមទូរសព្ទ៕