កោះកុង៖ ថ្ងៃព្រហស្បតិ៍ ៨ កើត ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានសហការជាមួយសាខាមូលនិធិជនពិការ ដើម្បីផ្ដល់អំណោយរបស់សាខាមូលនិធិជនពិការជូនជនមានពិការភាពដែលមានជីវភាពក្រីក្រចំនួន ១៥គ្រួសារ ដែលមានប័ណ្ណសមធម៌ នៅសង្កាត់ចំនួន០៣ ក្នុងក្រុងខេមរភូមិន្ទ ដោយមានការអញ្ជើញចូលរួមរបស់លោក គង់ រឿង ប្រធានមន្ទីរ និងជាប្រធានសាខាមូលនិធិ ព្រមទាំង លោកស្រីអភិបាលរងក្រុង លោកចៅសង្កាត់ ក្រុមប្រឹក្សា និងមន្រ្តី-បុគ្គលិកអង្គការយូនីសេហ្វនៃមន្ទីរសង្គមកិច្ច ក្នុងមួយគ្រួសារៗទទួលបាន: ១.អង្ករ ២៥គីឡូក្រាម, ២.មី ១កេះ, ៣.ត្រីខ ២យួរ, ៤.ទឹកត្រី ១យួរ, ៥.ទឹកស៊ីអ៊ីវ ១យួរ, ៦.អំបិល ២គីឡូក្រាម និងថវិកាចំនួន ១០០,០០០រៀល។