កោះកុង៖ ថ្ងៃទី១៤-១៥ ខែមិថុនា ឆ្នាំ២០២១ លោក គង់ រឿង ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចាត់មន្រ្តីក្រោមឱវាទចំនួន ០៣រូប សហការជាមួយបុគ្គលិកសង្គមកិច្ច មកពីអង្គការយូនីសេហ្វ (UNICEF) និងយុវជនសហភាពសហព័ន្ធកម្ពុជាវិស័យសង្គមកិច្ច (ស.ស.យ.ក) ចុះសួរសុខទុក្ខ និងបាននាំយកស្បៀងអាហារសង្គ្រោះបន្ទាន់ ដោយមានការគាំទ្រពីអង្គការយូនីសេហ្វសម្រាប់ចែកជូនដល់គ្រួសាររងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ មានបន្ទុកចិញ្ចឹមកុមារក្រីក្រចំនួន ០៤នាក់៖
១.កុមារា ឆេង ឧត្ដម អាយុ ១០ឆ្នាំ រស់នៅភូមិព្រែកស្វាយ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ គ្រួសារប្រកបមុខរបររើសអេតចាយ។
២.កុមារី សាត លក្ខិណា អាយុ ០៣ឆ្នាំ រស់នៅភូមិ១ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ គ្រួសារប្រកបមុខរបររើសអេតចាយ។
៣.កុមារី សុខ ហេង អាយុ ០៣ខែ រស់នៅភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ គ្រួសារជាប់ពន្ធនាគារ និងម្ដាយផ្ទុកមេរោគអេដស៏។
៤.កុមារី ឈឿន កុឡាប អាយុ ១០ឆ្នាំ រស់នៅភូមិ១ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ គ្រួសារលក់បន្លែបន្តិចបន្តួចតាមកញ្ច្រែង។
ដោយក្នុងម្នាក់ៗទទួលបានអង្ករចំនួន ៥០គីឡូក្រាម គ្រឿងឧបភោគបរិភោគមួយចំនួនផងដែរ និងកង់ចំនូន ០១គ្រឿងជាការឧបត្ថម្ភពីក្រុមយុវជន ស.ស.យ.ក វិស័យសង្គមកិច្ច ។