មន្ទីរបរិស្ថានខេត្តកោះកុង ៖ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ កម្លាំងមន្រ្តីឧទ្យានុរក្សប្រចាំតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែងនៃមន្ទីរបរិស្ថានខេត្តកោះកុង ធ្វើការចុះល្បាតបង្ក្រាប ទប់ស្កាត់បទល្មើសធនធានធម្មជាតិត្រង់ចំណុចភូមិសាស្រ្តភូមិឈូក ឃុំជីខលើ ស្រុកស្រែអំបិល បានប្រទះបទល្មើសចាប់សត្វព្រៃ ដោយបានឃើញកម្លាំងយើងពីចម្ងាយ ជនល្មើសបានទម្លាក់សត្វអណ្តើកហើយព្យាយាមរត់គេចខ្លួនរហូតបានសម្រេច។ កម្លាំងយើងបានធ្វើការដកហូតបាន សត្វអណ្តើកចំនួន ០៧ក្បាល ហើយបានធ្វើការដោះលែងសត្វអណ្តើកទាំងអស់អោយមានសេរីភាពឡើយវិញ។ កម្លាំងក៍យើងបានបន្តល្បាតរហូតដល់ចំណុចភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល តែពុំមានជួបបទល្មើសអ្វីទៀតឡើយ៕