នៅវេលាម៉ោង២.០០នាទីរសៀល លោកស្រី លិ ឡាំង ប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំកោះកាពិ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៣០ ឆ្នាំទី៣ អាណត្តិទី៥ ឆ្នាំ២០២៤ របស់ក្រុមប្រឹក្សាឃុំកោះកាពិ
+សមាសភាពចូលរួមមាន ៖
- លោក សំ សំអុល សមាជិកក្រុមប្រឹក្សាស្រុកកោះកុង
- សមាជិកក្រុមប្រឹក្សាឃុំ
- ស្មៀនឃុំ ជំនួយការឃុំ នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ នាយរងប៉ុស្តិ៍នគរបាលការពារព្រំដែនជើងទឹកចំនុចឡាំដាំ មេភូមិ១ មេភូមិ២ និង មេភូមិកោះស្រឡៅ នៃឃុំកោះកាពិ ប្រធានសហគមន៍ការពារតំបន់ធម្មជាតិកោះកាពិ ប្រធានសហគមន៍ការពារតំបន់ធម្មជាតិកោះស្រឡៅ និងតំណាងប៉ុស្តិ៍សុខភាពឃុំកោះកាពិ
- សរុបចំនួន ១៩នាក់ ស្រី ០១នាក់ នៅសាលាឃុំកោះកាពិ។
+ មានរបៀបវារៈដូចខាងក្រោម៖
១. បើកកិច្ចប្រជុំ
២. ពិនិត្យកូរ៉ុម និងអនុម័តរបៀបវារៈនៃកិច្ចប្រជុំ។
៣- ពិនិត្យ និងអនុម័តសេចក្តីព្រាងលើកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២៩ អាណត្តិទី៥ របស់ក្រុមប្រឹក្សាឃុំកោះកាពិ
៤- ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំខែ វិច្ឆិកា ឆ្នាំ២០២៤ របស់រដ្ឋបាលឃុំកោះកាពិ
៥- ឆ្លងរបាយការណ៍ប្រចាំខែវិច្ឆិកា របស់គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំកោះកាពិ
៦- បញ្ហាផ្សេងៗ
៧- បិទអង្គប្រជុំ ។
អត្ថបទ : លឹម ឧត្តម
ថ្ងៃសុក្រ ៧រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤
November 22, 2024