រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សាយ ង៉ែត អភិបាលរងស្រុកគិរីសាគរ បានអញ្ជើញដឹកនាំ កិច្ចប្រជុំស្ដីពីកិច្ចប្រជុំស្ដីពីបញ្ហាការកប់ទុយោទឹកស្អាតរបស់អ្នកស្រី អាន់ សំឡាន និងក្រុមហ៊ុនទឹកស្អាតវីរៈ ប៊ុនថាំ ជាមួយប្រជាពលរដ្ឋស្ថិតនៅភូមិកោះស្ដេច ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង

លោក សាយ ង៉ែត អភិបាលរងស្រុកគិរីសាគរ តំណាងលោក ចេង មុនីរិទ្ធ អភិបាលស្រុក បានអញ្ជើញដឹកនាំ កិច្ចប្រជុំស្ដីពីកិច្ចប្រជុំស្ដីពីបញ្ហាការកប់ទុយោទឹកស្អាតរបស់អ្នកស្រី អាន់ សំឡាន និងក្រុមហ៊ុនទឹកស្អាតវីរៈ ប៊ុនថាំ ជាមួយប្រជាពលរដ្ឋស្ថិតនៅភូមិកោះស្ដេច ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមពីលោកនាយក នាយករងរដ្ឋបាលសាលាស្រុក លោកប្រធានការិយាល័យពាក់ពន្ធ័នៃរដ្ឋបាលស្រុក លោកស្រីជំទប់២ អាជ្ញាធរភូមិ ប្រជាពលរដ្ឋ តំណាងទឹកស្អាត អាន់ សំឡាន និងតំណាងទឹកស្អាតវីរៈប៊ុនថាំ នៅសាលប្រជុំសាលាស្រុកគិរីសាគរ ។
ក្នុងកិច្ចប្រជុំនេះប្រជាពលរដ្ឋដែលប៉ះពាល់ឯកភាពតាមការសម្របសម្រួលរបស់លោកអភិបាលរងស្រុកទាំងស្រុងចំពោះផលប៉ះពាល់ការកប់ទុយោទឹកនេះដើម្បីមានសោភ័ណស្អាតតាមដងផ្លូវ ជាចំណែកមួយទាក់ទាញភ្ញៀវទេសចរ ។លោកអភិបាលរងស្រុក មានប្រសាសន៍សូមថ្លែងអំណរចំពោះបងប្អូនទាំងអស់ដែលឯកភាពលើការងារនេះ ដោយស្របលើការអភិវឌ្ឍន៍ក្នុងមូលដ្ឋាន លោកក៏បានបន្ដថាទុយោទឹកនឹងកប់ឆាប់ៗនេះ ។

ថ្ងៃសុក្រ ៧រោច ខែកត្តិក ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤
November 22, 2024

អត្ថបទទាក់ទង