ថ្ងៃសុក្រ ៧រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ត្រូវនឹងថ្ងៃទី២២ ខែវិច្ជិកា ឆ្នាំ២០២៤ លោក វ៉េត សុនីម អនុប្រធានមន្ទីរបរិស្ថានខេត្តកោះកុង បានដឹកនាំលោកប្រធានការិយាល័យដែនជម្រកសត្វព្រៃ និងលោកនាយកដែនជម្រកសត្វព្រៃតាតៃ បានចូលរួមកិច្ចប្រជុំតាមរយៈប្រព័ន្ធអនឡាញ (Zoom) ដែលមានការចូលរួមពីតំណាងមន្ទីរចំនួន ៥ខេត្ត
១.មន្ទីរបរិស្ថានខេត្តកោះកុង
២.មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ
៣.មន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង
៤.មន្ទីរបរិស្ថានខេត្តពោធិ៍សាត់
៥.មន្ទីរបរិស្ថានខេត្តបាត់ដំបងនិងសហគមន៍ពាក់ព័ន្ធចំនួន១១ ដែលដឹកនាំកិច្ចប្រជុំដោយលោក អ៊ូ រតនៈ អនុប្រធាននាយកដ្ឋានអភិរក្សតំបន់ការពារធម្មជាតិ ដីគោកខាងត្បូងបឹងទន្លេសាប និងជាទីប្រឹក្សាគម្រោង និរន្តរភាពតំបន់ទេសភាពនិងទេសចរណ៍ធម្មជាតិកម្ពុជា កិច្ចប្រជុំស្ដីពី ការបន្តដំណើរការរៀបចំផែនការបោះបង្គោលព្រំប្រទល់ រវាងតំបន់អភិរក្សនិងតំបន់សហគមន៍ សម្រាប់ចុះបញ្ជីដីរដ្ឋនៅតាមតំបន់ការពារធម្មជាតិនីមួយៗ ។