ថ្ងៃព្រហស្បតិ៍ ៤រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះធ្វើទិវាបរិស្ថាន ២៣ វិច្ជិកា ឆ្នាំ២០២៤ ក្រោមប្រធានបទ «ភូមិឋានស្អាត បរិស្ថានបៃតង សង្គមចីរភាព» នៅសាលាបឋមសិក្សា ជ្រោយស្វាយ ដែលស្ថិតនៅ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ។ ដោយមានការអញ្ជើញចូលរួមពី លោកអភិបាលរងនៃគណ:អភិបាលស្រុកស្រែអំបិល កងកំលាំងប្រដាប់អាវុធទាំង៣ប្រភេទ លោកមេឃុំ មេភូមិ អង្គការដៃគូស៊ីវិល ស.ស.យ.ក បងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសរុប ៣៨០ នាក់ ។ កម្មវិធីថ្ងៃនេះបានបញ្រ្ជាបដល់ការយល់ដឹងទៅដល់សាធារណជន វិស័យឯកជន មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ បងប្អូនប្រជាពលរដ្ឋ យុវជន យុវនារី និងសិស្សានុសិស្សទាំងអស់ ឱ្យបានស្វែងយល់អំពីកិច្ចគាំពារបរិស្ថាន កាន់តែច្បាស់ថែមទៀត ក្នុងនោះផងដែលក៏បានធ្វើយុទ្ធនាការសំអាតអនាម័យបរិស្ថាន តាមដងផ្លូវ ដោយរើសសំរាមពីសាលារៀន ទៅដល់វត្តជ្រោយស្វាយ ។