លោក លឹម សាវាន់ នាយករដ្ឋបាល សាលាខេត្តកោះកុង បានអញ្ជើញប្រគល់ទទួលស្តារលូដោះទឹកប្រវែង ១.៤៨៥ម៉ែត្រ អង្កត់ផ្ចិត ០,៨០ម៉ែត្រ និងស្តារប្រឡាយធម្មជាតិ ប្រវែង ៧៥០ម៉ែត្រ ទទឹង ៤ម៉ែត្រ ស្ថិតនៅភូមិ១ និងភូមិ៣ សង្កាត់ស្មាច់មានជ័យ និងស្តារលូដោះទឹក ប្រវែង ១.២៤៧ម៉ែត្រ អង្កត់ផ្ចិត ០,៨០ម៉ែត្រ ស្ថិតនៅភូមិ១ សង្កាត់ដងទង់ និងការងារជួសជុលលូ មូលដោះទឹកប្រវែង ៧០៩ម៉ែត្រ អង្កត់ផ្ចិត ០,៨ម៉ែត្រ និងរឺហ្គាចំនួន ២៩កន្លែង ប្រវែងសរុប ៧៣៨ ម៉ែត្រចាប់ពីមុខវត្តទេពនិមិត្តឆ្ពោះមកចំនុច ផ្លូវជាតិលេខ៤៨ ស្ថិតនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង សម្រាប់ឆ្នាំ២០២៤។
ថ្ងៃព្រហស្បតិ៍ ៤រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ December 19, 2024