រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

គ្រូពេទ្យស្ម័គ្រចិត្តជនជាតិអាមេរិក ជំនាញសរសៃប្រសាទ (Neurologist) និងជំនាញអេកូសាស្ត្រ បានសហការជាមួយក្រុមគ្រូពេទ្យបង្អែកខេត្តកោះកុង ផ្ដល់សេវាពិនិត្យ ព្យាបាលជំងឺជូនប្រជាជននៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង ។

គ្រូពេទ្យស្ម័គ្រចិត្តជនជាតិអាមេរិក ជំនាញសរសៃប្រសាទ (Neurologist) និងជំនាញអេកូសាស្ត្រ ចំនួន២រូប បានសហការជាមួយក្រុមគ្រូពេទ្យបង្អែកខេត្តកោះកុង ផ្ដល់សេវាពិនិត្យ ព្យាបាលជំងឺជូនប្រជាជននៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង ពីថ្ងៃទី១២ ដល់ទី១៩ ខែធ្នូ ឆ្នាំ២០២៤។ បន្ទាប់ពីបញ្ចប់បេសកកម្មពិនិត្យ ព្យាបាលជំងឺនៅរសៀលថ្ងៃព្រហស្បតិ៍ ៤រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤នេះ លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យ បានសំដែងនូវការកោតសរសើរ និងថ្លែងអំណរគុណចំពោះអ្នកទាំងពីរដែលបានធ្វើដំណើរមកពីចំងាយ ចំណាយទាំងពេលវេលា និងកម្លាំងកាយ ចិត្ត បំពេញបេសកកម្មមនុស្សធម៌ពិនិត្យ ព្យាបាលជំងឺជូនប្រជាជនយើង។ ជាចុងបញ្ចប់លោកប្រធានមន្ទីរពេទ្យបានផ្ដល់ជូននូវប័ណ្ណសរសើរ និងវត្ថុអនុស្សាវរីយ៍ដើម្បីជាការលើកទឹកចិត្ត និងការថ្លែងអំណរគុណដល់អ្នកទាំងពីរ។

ថ្ងៃព្រហស្បតិ៍ ៤រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤។

អត្ថបទទាក់ទង