ក្រោមការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង ចាត់ក្រុមការងារ ដឹកនាំដោយ លោកវរសេនីយ៍ទោ គឹម សោភ័ណ្ឌណូរ៉ា ស្នងការរង ទទួលដឹកនាំការិយាល័យកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល បន្តចុះត្រួតពិនិត្យ និងពង្រឹងប្រសិទ្ធភាព ប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកថ្មបាំង ចំនួន ៤ប៉ុស្តិ៍ ក្នុងនោះមាន : ប៉ុស្តិ៍ឬស្សីជ្រុំ ប៉ុស្តិ៍តាទៃលើ ប៉ុស្តិ៍ដូនពៅ ប៉ុស្តិ៍ជំនាប់ និងប៉ុស្តិ៍ប្រឡាយ
ក្រោយត្រួតពិនិត្យរួច ក្រុមការងារការិយាល័យជំនាញ បានបំពេញបន្ថែមចំណុចខ្វះខាតមួយចំនួន ដល់នគរបាលប៉ុស្តិ៍រដ្ឋបាល ដើម្បីអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនឲ្យមានប្រសិទ្ធភាពខ្ពស់។
ថ្ងៃព្រហស្បតិ៍ ៤រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤