រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក​ សុខ​ ភិរម្យ​ អភិបាល​ស្រុក​មណ្ឌលសីមា ដឹកនាំក្រុមការងារស្រុក និងឃុំប៉ាក់ខ្លង អមដំណេីរ លោកបណ្ឌិត​ សំឃិត​ វៀន​ អភិបាលរង​ នៃគណៈអភិបាលខេត្ត​ ចុះពិនិត្យស្ថានភាពឆ្នេរនៅមុខវត្តប៉ាក់ខ្លង​ រងផលប៉ះពាល់ពី រលកសមុទ្រ​ ដែលប្រឈមនឹងរលំបង្គោលភ្លេីង និងខូចខាតដល់ផ្លូវថ្នល់

លោក​ សុខ​ ភិរម្យ​ អភិបាល​ នៃគណៈអភិបាលស្រុក​ លោក​ អ៉ិន​ វិជ្ជា​ អនុប្រធានការិ.ផែនការ​ និងគាំទ្រឃុំ​ សង្កាត់​ លោកមេឃុំ​ ក្រុមប្រឹក្សាឃុំ​ប៉ាក់ខ្លង​ និងលោកមេភូមិប៉ាក់ខ្លង០១​ បានអមដំណេីរ លោកបណ្ឌិត​ សំឃិត​ វៀន​ អភិបាលរង​ នៃគណៈអភិបាលខេត្ត​ លោក​ លឹម​ សាវាន់​ នាយករដ្ឋបាលសាលាខេត្ត​ នាយកទីចាត់ ការហិរញ្ញវត្ថុខេត្ត​ និងមន្ត្រីរដ្ឋបាលខេត្ត​ ចុះពិនិត្យស្ថានភាពឆ្នេរនៅមុខវត្តប៉ាក់ខ្លង​ រងផលប៉ះពាល់ពី រលកសមុទ្រ​ ដែលប្រឈមនឹងរលំបង្គោលភ្លេីង និងខូចខាតដល់ផ្លូវថ្នល់។ ក្រោយពីនិត្យស្ថានភាព​ ដំណោះស្រាយបឋម​ តម្រូវរៀបចំចាក់ដីចំនួ​ន​ ៥០ឡាន​ តាមបង្គោលភ្លេីង​ ដោយប្រេីប្រាស់ថវិការដ្ឋបាលខេត្ត ៣,០០០,០០០​ រៀល​ ថវិកាលោកអភិបាលស្រុក​ ១,០០០,០០០​រៀល​ និងថវិការបស់លោកមេឃុំ​ ១,០០០,០០០​ រៀល ។
ទីតាំងរងផលប៉ះពាល់ពីធម្មជាតិនេះ ស្ថិតនៅចំណុចឆ្នេរមុខវត្តប៉ាក់ខ្លង​ ស្ថិតនៅភូមិប៉ាក់ខ្លង០១​ ឃុំប៉ាក់ខ្លង​ ស្រុកមណ្ឌលសីមា ។
ថ្ងៃពុធ​ ៤កេីត​ ខែផល្គុន​ ឆ្នាំថោះ​ បញ្ចស័ក​ ព.ស​ ២៥៦៧​
ត្រូវនឹងថ្ងៃទី១៣​ ខែមីនា​ ឆ្នាំ២០២៤

អត្ថបទទាក់ទង