ឯកឧត្ដមវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារ លើកកម្ពស់គុណភាព (QIWG)
គណៈអធិបតី
១. ឯកឧត្តមសាស្រ្តាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារលើកកម្ពស់គុណភាព
២. ឯកឧត្តមសាស្ត្រាចារ្យ អ៊ុង សំអាន អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធានក្រុមការងារលើកកម្ពស់គុណភាព
៣. ឯកឧត្តមវេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល និងជាអនុប្រធានក្រុមការងារលើកកម្ពស់គុណភាព
៤. ឯកឧត្តម ជិន វិសាល អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមការងារលើកកម្ពស់គុណភាព
៥. ឯកឧត្តមវេជ្ជបណ្ឌិត សុខ ស្រ៊ុន ប្រធាននាយកដ្ឋានមន្ទីរពេទ្យ និងជាអនុប្រធានក្រុមការងារលើកកម្ពស់គុណភាព
៦. Ben Zinner, Director, Office of Public Health & Education, USAID/Cambodia៧. លោកស្រី Lisa Dolan-Branton ប្រធានគម្រោង USAID-EQHA II នៃអង្គការ FHI360
គោលបំណងនៃកិច្ចប្រជុំ
ដើម្បីតម្រង់ទិសសមាជិកថ្មីរបស់ក្រុម QIWG អំពីតួនាទី និងការទទួលខុសត្រូវរបស់ពួកគាត់ ព្រមទាំងធ្វើបច្ចុប្បន្នភាពពីសមិទ្ធិផល នៃការលើកកម្ពស់គុណភាព និងសុវត្ថិភាពអ្នកជំងឺក្នុងរយៈពេល ៥ឆ្នាំកន្លងមក ក៏ដូចជាផែនការសម្រាប់អនាគត។
វត្ថុបំណងនៃកិច្ចប្រជុំ
១. បង្ហាញ និងពិភាក្សាអំពីតួនាទី និងការទទួលខុសត្រូវរបស់ក្រុម QIWG
២. ធ្វើបច្ចុប្បន្នភាពជូនសមាជិកថ្មីរបស់ក្រុម QIWG អំពីវឌ្ឍនភាពក្នុងការបង្កើតប្រព័ន្ធទទួលស្គាល់គុណភាពសេវាសុខាភិបាលជាតិនៃព្រះរាជាណាចក្រកម្ពុជា (CNHAS) ដោយផ្តោតលើសមាសធាតុផ្សំនៃប្រព័ន្ធទាំង ៧ (រាយឈ្មោះសមាសធាតុផ្សំ)
៣. ផ្តល់នូវទិដ្ឋភាពទូទៅនៃផែនទីបង្ហាញផ្លូវ ដើម្បីបង្កើតគណៈកម្មាធិការទទួលស្គាល់គុណភាពសេវា សុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដែលទទួលស្គាស់ដោយក្រុម QIWG នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣
៤. ផ្សព្វផ្សាយអំពីសៀវភៅណែនាំស្តីពីការលើកកម្ពស់គុណភាពការថែទាំសុខភាព ឆ្នាំ២០២៣៖ សៀវភៅណែនាំស្តីពីការលើកកម្ពស់ការអនុវត្តនៃក្រុមការងារកែលម្អគុណភាពនៃព្រះរាជាណចក្រកម្ពុជា
៥. ពន្យល់ពីដំណើរការនៃការអភិវឌ្ឍ និងការអនុវត្តរបស់ CHAS & CHCAS
៦. ពន្យល់ពីរបៀបដែលស្តង់ដារនៃការទទួលស្គាល់គុណភាពសេវាសុខាភិបាល (CHAS/ CHCAS) កំពុងត្រូវបានអនុវត្តតាមរយៈ H-EQIP 2 ។
កាលបរិច្ឆេទ ៖ ថ្ងៃសុក្រ ៤ រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣
December 1, 2023 ម៉ោង ៖ ០៨:០០ ដល់ ១២:១៥នាទី
ទីកន្លែង ៖ សណ្ឋាគារ កាំបូឌីយ៉ាណា រាជធានីភ្នំពេញ
រៀបចំដោយ ៖ នាយកដ្ឋានមន្ទីរពេទ្យ នៃក្រសួងសុខាភិបាល
ឧបត្ថម្ភគាំទ្រដោយ៖ គម្រោង USAID-EQHA II តាមរយៈអង្គការ FHI360