រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

វគ្គបណ្តុះបណ្តាល ស្តីពី «គោលការណ៍ណែនាំពីនីតិវិធីសនវកម្ម និងការគ្រប់គ្រងហិរញ្ញវត្ថុ» នៅទីរួមខេត្តកំពត

លោក សោម ច័ន្ទតារ៉ា ប្រធានការិយាល័យហិរញ្ញវត្ថុនិងផ្គត់ផ្គង់ ផែនការនិងស្ថិតិ និងមន្ដ្រី ០១រូប ចូលរួមវគ្គបណ្តុះបណ្តាលស្តីពី «គោលការណ៍ណែនាំពីនីតិវិធីសនវកម្ម និងការគ្រប់គ្រងហិរញ្ញវត្ថុ» ក្រោមអធិបតីភាព លោកជំទាវ ចាន់ សុធាវី អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី ដែលមានសមាសភាពចូលរួម ៤៨រូប (ស្រី ៣៤រូប) មកពីបណ្ដារាជធានី ខេត្ត ចំនួន១០ នៅទីរួមខេត្តកំពត។

វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងក្នុងគោលបំណង៖

- ដើម្បីកំណត់ និងធ្វើឲ្យមានលក្ខណ:ជាគំរូនូវនីតិវិធីសវនកម្ម និងការងារគ្រប់គ្រងហិរញ្ញវត្ថុ

- ដើម្បីពង្រឹង និងកសាងសមត្ថភាពសវនករឲ្យកាន់តែប្រសើរ

- ដើម្បីពង្រឹងការទទួលខុសត្រូវចំពោះការប្រើប្រាស់ និងគ្រប់គ្រងធនធានរបស់អង្គភាពក្នុងដំណើរការអនុវត្តសកម្មភាពប្រកបដោយប្រសិទ្ធភាព ។

ថ្ងៃចន្ទ ៣កើត ដល់ថ្ងៃពុធ ៥កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ដល់២៤ ខែឧសភា ឆ្នាំ២០២៣

#មន្ទីរកិច្ចការនារីខេត្តកោះកុង

អត្ថបទទាក់ទង