ថ្ងៃសៅរ៍ ៣ រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣
April 8, 2023
ឯកឧត្តមវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង លោកវេជ្ជបណ្ឌិត ម៉ក់ គឹមលី អនុប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ដឹកនាំមន្ត្រីក្រោមឱវាទ បានអញ្ជើញសាកសួរសុខទុក្ខ និងគោរពជូនពរឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំថោះ នៅគេហដ្ឋានឯកឧត្ដមផ្ទាល់។